Blog

Breaking៖ ប្រធានអាស៊ានកំពុងបន្តសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ!

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ាននិយាយថា កម្ពុជា-ថៃ មានបំណងពិចារណាលើបទ៖ឈប់បាញ់ ។ ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសទាំង២ នៅតំបន់ព្រំដែនកំពុងបន្តធ្វើឡើងចូលដល់ថ្ងៃទី២។ ប្រភពពីសារព័ត៌មាន Straitstimes។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងក្នុងការបង្ហោះលើ Facebook…

Breaking៖ ទូតអាមេរិក ប្រកាសឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរទៅកាន់តំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ!

ទូតអាមេរិក ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នសន្តិសុខ កាលពីថ្ងៃទី២៤ ខែកក្កដា ។ ដោយណែនាំដល់ពលរដ្ឋអាមេរិក ដែលរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំពីអាជ្ញាធរសន្តិសុខថៃ។ ប្រភពពីកាសែត Bangkok Post។ នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ…

Breaking៖ កម្ពុជា កោះប្រជុំបន្ទាន់ជាមួយសមាជិកអង្គទូតនានា ជុំវិញការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ ក្នុងសមរភូមិការទូត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។…

Breaking៖ អាមេរិក ស្នើឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធ រវាងកម្ពុជា-ថៃ!

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) ពោលគឺអាមេរិក ទទូចឱ្យបញ្ចប់ជម្លោះជាបន្ទាន់រវាងប្រទេសកម្ពុជា.ថៃ។ ប្រភពពីព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ។…

Breaking៖ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ!

(ភ្នំពេញ)៖ រហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥ ទ័ពថៃ បានវាយរុលនៅប្រាសាទតាមាន់ធំ ដោយប្រើកាំភ្លើងធន់និងថ្មើរជើង។ ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់និងបាញ់តបវិញយ៉ាងចាស់ដៃ។ សេចក្តីរាយការណ៍ពីកងទ័ពជើង នៅជួរមុខប្រាសាទតាមាន់ធំ បញ្ជាក់ថា ទាហានថៃ បានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង។…

Breaking៖ រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ!

(ភ្នំពេញ)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ដោយស្ថានភាពមិនល្អបច្ចប្បន្ន បើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ រដ្ឋបាលខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ ទោះបីមានឯកសារ…

Breaking៖ ថៃ​អះអាងថា ជន​ស៊ីវិល​ជាង​១០​ម៉ឺន​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​តំបន់ជម្លោះ!

ស៊ូរិន(ប្រទេសថៃ)៖ មនុស្សជាង ១០ម៉ឺននាក់បានភៀសខ្លួន ចេញពីការប្រយុទ្ធគ្នា នៅតាមព្រំដែនដែលបង្ហូរឈាមខ្លាំងបំផុត រវាងប្រទេសថៃ និងកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍។ ដោយសារចំនួនអ្នកស្លាប់ បានកើនឡើង ហើយមហាអំណាចអន្តរជាតិបានជំរុញឱ្យបញ្ឈប់អរិភាព។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។ ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃមួយនេះ បានផ្ទុះឡើងដល់ការ ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងយន្តហោះចម្បាំង…

Breaking៖ អាជ្ញាធរមីន ថ្កោលទោសថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោម មកលើកម្ពុជា!

(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥.០៧.២០២៥ បានចេសេចក្តីថ្លែងការណ៍ ដោយថ្កោលទោស ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត។ បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង…

Breaking៖ កងទ័ពឈ្លានពានថៃ បានបាញ់គ្រាប់បែកចង្កោម មកលើទឹកដីកម្ពុជា!

(ភ្នំពេញ)៖ កងទ័ពឈ្លានពានថៃ បានបាញ់គ្រាប់បែកចង្កោម មកលើទឹកដីកម្ពុជា។ ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការបំពានលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ -នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកទី២៥.០៧.២០២៥។ គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បណ្ដាលឱ្យភាគីថៃ…

Breaking៖ UN ស្នើឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ ជុំវិញជម្លោះព្រំដែន!

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានស្នើឱ្យកម្ពុជា.ថៃ.មានការអត់ធ្មត់ជាអតិបរមា។ ប្រភពពីសារព័ត៌មានចិន Global Times។ អ្នកនាំពាក្យ UN បានគូសបញ្ជាក់ថា លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា…

Exit mobile version