Blog

Update៖ លោក ស៉ី ជីនពីង ជួបជាមួយនាយករដ្ឋមន្រ្តីថៃ ដោយផ្តោតលើបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ ស្របពេលដែលប្រទេសទាំងពីររឹតបន្តឹងចំណងទំនាក់ទំនងលើស្ថានការណ៍មិននឹងនរនៅលើពិភពលោក។

Update៖ ក្រុមហ៊ុននាំចូលអង្ករហ្វីលីពីន បានពន្យារពេលក្នុងការទិញអង្ករពីវៀតណាម!

ក្រុមហ៊ុននាំចូលអង្ករនៅប្រទេសហ្វីលីពីនបានពន្យារពេលទិញអង្ករវៀតណាមដែលមានចំនួនប្រហែល ៣៥០ ០០០តោន និងកំពុងស្ថិតក្នុងដំណើរការចរចាឡើងវិញបន្ទាប់ពីតម្លៃធ្លាក់ចុះខ្លាំង។ ប្រភពពីសារព័ត៌មានបាងកក។

អ្នកសារព័ត៌មានទូទាំងប្រទេស រំជួលចិត្តជាខ្លាំង ក្រោយសមត្ថកិច្ចចាប់ខ្លួនអ្នកកាសែត ដោយសារដឹកគ្រាប់មីនមកប្រគល់ឱ្យអាជ្ញាធរ!

(ឧត្តរមានជ័យ)៖ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់គេហទំព័រ”មាតុភូមិ”ប្រចាំខេត្តឧត្តរមានជ័យ និងមនុស្សម្នាក់ទៀត ត្រូវសមត្ថកិច្ច ប៉ូលិសខេត្តឧត្តរមានជ័យ ឃាត់ខ្លួន កាលពីយប់ ទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់…!។

Update៖ អាមេរិក យល់ព្រមលក់សព្វាវុធក្នុងតម្លៃ៧.៤១ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រ(ទី៧ខែកុម្ភៈ)មន្ទីរបញ្ចកោណបានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់យោធាបរទេសដែលមានសក្តានុពលចំនួន 7.41 ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

Update៖ EU សម្តែងការសោកស្ដាយចំពោះអាមេរិកដែលដាក់ទណ្ឌកម្មលើតុលាការICC!

កាលពីថ្ងៃសុក្រ(ទី៧ខែកុម្ភៈ)អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបនិងគោលនយោបាយសន្តិសុខ បានសម្តែងការសោកស្តាយចំពោះបទបញ្ជារបស់សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Binyamin Netanyahu ។

Update៖ លោកត្រាំ ចុះហត្ថលេខាដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើដីកាដាក់ទណ្ឌកម្មដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួន ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៨ខែកុម្ភៈដល់ទី១០ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសឡាវ!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកកម្ពុជាប្រកបដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមជើងយន្តហោះពិសេស ។

Update៖ លោក ត្រាំ អះអាងថាលុយរាប់ពាន់លានដុល្លារត្រូវបានលួចនៅUSAID!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់គោលដៅទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)ជាមួយនឹងការអះអាងថា ប្រាក់រាប់ពាន់លានដុល្លារត្រូវបានលួចនៅឯទីភ្នាក់ងារនេះ។

សម្តេចធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសួនឧស្សាហកម្មស្វាយចន្ទីដើម្បីជំរុញការ អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទីដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។