Blog
Update៖ នាវាដឹកជំនួយមនុស្សធម៌ធ្វើដំណើរទៅតំបន់ហ្គាហ្សា បានរងការវាយប្រហារដោយដ្រូន!
កប៉ាល់ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដឹកជំនួយមនុស្សធម៌រងការទម្លាក់គ្រាប់បែកដោយដ្រូននៅក្នុងដែនទឹកអន្តរជាតិពីប្រទេសម៉ាល់តា កាលពីព្រឹកថ្ងៃសុក្រ(ទី២ខែឧសភា) ត្រូវបានធានាសុវត្ថិភាពឡើងវិញបន្ទាប់ពីទូកក្បែរនោះបានជួយពន្លត់អគ្គីភ័យ។ ប្រភពពីសារព័ត៌មានAnadolu Agency។
សម្តេចតេជោ ថ្លែងថាបើគិតការងារចោលគ្រួសារក៏មិនកើតបើគិតតែរឿងគ្រួសារចោលការងារក៏មិនកើត!
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣ខែមេសា ឆ្នាំ២០២៥ បានបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចដូច្នេះថាបញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារចោលការងារក៏មិនបាន។គិតតែពីការងារចោលគ្រួសារក៏មិនបាន។សម្រាប់ខ្ញុំពេលនេះថ្ងៃ៣និង៤ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុង ពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣ខែដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥
Update៖ RSF ថា ប៉ាឡេស្ទីនក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកចំពោះអ្នកកាសែត!
ប៉ាឡេស្ទីនបានក្លាយជារដ្ឋគ្រោះថ្នាក់បំផុតលើពិភពលោកសម្រាប់អ្នកកាសែត ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយមានកាសែតរាប់សិបនាក់ អាចត្រូវបានសម្លាប់ដោយសារតែការងាររបស់ពួកគេ។
Update៖ ដោយសារពន្ធអាមេរិកប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥!
ឆ្លើយតបរបស់កាណាដាអាចទាក់ទង់ទៅនឹងពន្ធរបស់អាមេរិក បណ្តាលឱ្យប្រជាជននៅទីក្រុងOntarioរបស់កាណាដា បាត់បង់ការងារ៦៨,១០០កន្លែងក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃពុធ(ទី៣០ខែមេសា)ដោយការិយាល័យគណនេយ្យភាពហិរញ្ញវត្ថុនៃ Ontario ។
Update៖ សម្ដេចតេជោ អនុញ្ញាតឱ្យលោកបណ្ឌិត បាក់ អុកស៊ូ(Ock Soo Park)ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ចូលជួបសម្ដែងការគួរសម!
(ភ្នំពេញ)៖ នៅថ្ងៃសុក្រ(ទី ២ ខែឧសភា ឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាការកម្ចាត់ក្រុមហាម៉ាស់ឱ្យអស់ គឺសំខាន់ជាងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។
Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
Update៖ លោកត្រាំ តែងតាំងលោកMike Waltz ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា)លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
Update៖ UNថា ប្រជាជនស៊ីរីជាង១.៤លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបបលោក Assad!
កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ប្រជាជនស៊ីរីជាង 1.4 លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបប Bashar Assad កាលពីខែធ្នូឆ្នាំមុន។