Blog

ល្បែងអាប៉ោងចំនួន៥វង់ លេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចស្រុកល្វាឯម មិនបង្ក្រាប!

(កណ្ដាល)៖ ក្រុមអ្នកញៀនល្បែងទាំងហ្វូង បានធ្វើសកម្មភាព លេងល្បែងស៊ីសង”អាប៉ោង”យ៉ាងពេញបន្ទុក រហូតដល់ទៅ០៥វង់ នៅបរិវេណ”វត្តព្រែករៃ”ស្ថិតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីយប់ទី១៨.០៥.២០២៤ ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត..!។

Update៖ ប៉ូឡូញនឹងចំណាយ២.៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខព្រំដែន ជាមួយរុស្ស៊ីនិងបេឡារុស្ស!

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងចំណាយប្រាក់ចំនួន2.5 ពាន់លានដុល្លារ ដើម្បីកែលម្អសន្តិសុខនៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។

សោកស្ដាយលោកពូ ម៉ៅ ដែលតែងតែសម្រួលចរាចរណ៍នៅខណ្ឌមានជ័យ បានទទួលមរណភាពហើយ!

(ភ្នំពេញ)៖ មហាជនប្រាកដជាបានស្គាល់ហើយលោក ហោ ម៉ៅ ជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ។ ដែលជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព កាលពីម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយ(ជំងឺគាំងបេះដូង)។ -សពលោក…

បណ្ដេញចៅអធិការវត្ត”ឈើទាលជ្រុំ”ក្រោយល្បីរឿងប្រើហិង្សានិងជេរប្រមាថ!

(ត្បូងឃ្មុំ)៖ នៅទីបំផុតភិក្ខុ អ៊ុក ម៉ាឫទ្ធី ចៅអធិការវត្ត”ឈើទាលជ្រុំ”(ហៅកូនត្មាត)ស្ថិតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាអនុគណស្រុកត្បូងឃ្មុំ សម្រេចនិមន្ដឱ្យចេញពីវត្ត.!។

ដំណឹងថ្ងៃទី១៩នេះឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៩.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៨.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។

កាតា បណ្ដេញមេដឹកនាំ​ក្រុម​ហាម៉ាស់ ចេញពីប្រទេស ក្រោយចរចា​បទ​ឈប់​បាញ់​បរាជ័យ!

យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

លោកមេភូមិអះអាងថា អាជ្ញាធរ ពិតជាបានស៊ីញេ ទិញលក់ដីបឹងត្រាវ ទំហំ១០៦ហិកតា នៅស្រុកពោធិ៍រៀង ប្រាកដមែន!

(ព្រៃវែង)៖ ស្របពេលដែលក្រុមអ្នកគួកជេរដីលើកឡើងថា”ដីបឹងត្រាវធំ”ទំហំ១០៦ហិកតា ស្ថិតនៅភូមិព្រែកផ្ទោល ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។