អ៊ីស្រាអែល វាយឆ្មក់​យ៉ាង​សាហាវ​នៅ​តំបន់ West Bank ចំ​ពេល​មាន​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា!

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់ រួមទាំងកុមារម្នាក់ផងដែរ នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់។

Update៖ ករណីបាញ់សម្លា.ប់ទាំងប្ដីប្រពន្ធ នៅស្រុកខ្សាច់កណ្ដាល គ្រួសាររងគ្រោះ យំដង្ហើយរកយុត្តិធម៌!

(កណ្ដាល)៖ ក្រុមគ្រួសាររងគ្រោះ ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ទាំងប្ដីនិងប្រពន្ធ បានដង្ហើយរកយុត្តិធម៌ ខណៈរយៈពេល០៣ខែហើយ សមត្ថកិច្ចមិនទាន់ចាប់ឃាតក បានទៀត.!។

ដំណឹងថ្ងៃទី២៨នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៧.១១.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមាន និងគ្មានអ្នកស្លាប់។

ផេកសារព័ត៌មាន​«ដេីមរាំង​»កំពុង​ ត្រូវបានជួសជុល​ឡើងវិញ!

(ភ្នំពេញ)៖ ដោយមានបញ្ហាខាងបច្ចេកទេស ពេលនេះផេកសារព័ត៌មាន​ដេីមរាំង Dermrang daily កំពុងស្ថិតក្នុងការជួយជុលកែតម្រូវឱ្យប្រសើជាងមុន..!។

Update៖ គិតមកទល់នឹងពេលនេះអ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែកទម្ងន់៤០.០០០​តោន​នៅ​ហ្គាហ្សា!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកចំនួន 40,000 តោន នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលារហូតមកទល់និងពេលនេះ។

ទួរគីនិងអ៊ីរ៉ង់ ពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា!

នៅក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីទួរគី និងអ៊ីរ៉ង់បានពិភាក្សាគ្នាអំពីការវាយប្រហាររបស់អ៊ីស្រាអែល”ខុសច្បាប់”លើតំបន់ហ្គាហ្សា។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹង និងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។

ឥណ្ឌូនេស៊ី ផ្អាកតំណែង លោកប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុករលួយ ករណីជំរិត​ទារប្រាក់! 

ជំនួយការប្រធានាធិបតី ឥណ្ឌូនេស៉ី បាននិយាយនៅថ្ងៃសៅរ៍នេះថា លោក Joko Widodo បានព្យួរតំណែងប្រធានភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស។ បន្ទាប់ពីមានការចោទប្រកាន់ពីបទជំរិតទារប្រាក់នៅក្នុងករណីស៉ើបអង្កេតដែលបានចាប់ខ្លួនអតីតរដ្ឋមន្ត្រីម្នាក់។

ជិៈម៉ូតូលឿន ជ្រុលបុករថយន្តចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ បុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន រួចក៏ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ ដែលកំពុងចតលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។

គោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀត ស្លាប់ដោយខ្មែរក្រហម ស្ទាក់បាញ់តាមផ្លូវនៅស្រុកចំការលើ!

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនិងមន្ត្រីក្រោមឱវាទបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀតចំនួន៩រូបខ្មែរ១រូប។ ជនរងគ្រោះបំពេញការងារផ្នែកកសិកម្មដែលបានស្លាប់ ដោយសារក្រុមទាហានខ្មែរក្រហម ស្ទាក់បាញ់ប្រហារនៅតាមផ្លូវក្នុងស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។