Update៖ ចាប់ខ្លួនអតីតប្រធានាធិបតីអាល់បានី ពីបទលាងលុយកខ្វក់!

អតីតប្រធានាធិបតីអាល់បានី Ilir Meta ត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។

Update៖  ជប៉ុន អង់គ្លេស អ៊ីតាលី ព្រមព្រៀងគ្នាក្នុងការបង្កើនការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី!

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាក្នុងការតាមដានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍន៍រួមគ្នានៃយន្តហោះចម្បាំងជំនាន់ក្រោយ។

Update៖ សមាជិកសភាអាមេរិក អំពាវនាវឱ្យមានការអនុញ្ញាតដល់អ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សា!

សមាជិកសភាអាមេរិកជិតដប់នាក់ កាលពីថ្ងៃច័ន្ទ(ទី២១ខែតុលា) បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេស Antony Blinken ដើម្បីជំរុញដល់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យអ្នកកាសែតអន្តរជាតិចូលទៅកាន់តំបន់ហ្គាហ្សា។

Update៖ អ៊ីស្រាអែល រៀបចំវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ដើម្បីជាការសងសឹក!

អ៊ីស្រាអែលកំពុងត្រៀមរៀបចំ វាយប្រហារទៅលើអ៊ីរ៉ង់ ដើម្បីជាការសងសឹក ក្រោយអ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលចូលអ៊ីស្រាអែល កាលពីថ្ងៃទី 1 ខែតុលាកន្លងទៅ។

Update៖ អ៊ីស្រាអែលវាយប្រហារនៅភាគខាងត្បូងទីក្រុងបេរូត ស្លាប់៤នាក់ទៀត!

យ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់ និង 24 នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទ(ទី២១ខែតុលា)នៅជិតមន្ទីរពេទ្យក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់។

Update៖ អ៊ីស្រាអែលបង្កើនការវាយលុក នៅភាគខាងជើងតំបន់ហ្គាហ្សាដោយបានមនុស្ស២៩នាក់ទៀត!

យោងតាមប្រភពវេជ្ជសាស្រ្តបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស 29 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅភាគខាងជើងហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២២ដល់ទី២៤ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៤៖

រដ្ឋសភាវៀតណាម សម្រេចតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី!

រដ្ឋសភាជាតិនៃប្រទេសវៀតណាម នៅថ្ងៃចន្ទ (ទី២១ ខែតុលា) បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី។

Update៖ កូរ៉េខាងត្បូង កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកសួរនាំជុំវិញករណី ដែលកូរ៉េខាងជើងបញ្ជួនទ័ពទៅជួយធ្វើសង្រ្គាមនៅអ៊ុយក្រែន!

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទ(ទី២១ខែតុលា)ថា ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល ដើម្បីសួរនាំពាក់ព័ន្ធការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី។ ដោយដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះតាមទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។

Update៖ បារាំង និងបែលហ្សិក ចាប់ផ្តើមបើកការស៊ើបអង្កេតលើកម្មវិធី Telegram នៅតំបន់អឺរ៉ុប!

ការិយាល័យព្រះរាជអាជ្ញានៅទីក្រុងប៉ារីស បានប្រកាសថា ក្រុមអ្នកស៊ើបអង្កេតបារាំង កំពុងសហការគ្នាជាមួយបែលហ្ស៊ិក ដើម្បីស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិ Telegram គឺលោក Pavel Durov ។