លោកស្នងការរងខេត្តកំពង់ចាម ចេញលិខិតសូមទោស ក្រោយល្បីរឿងពាក់ស្បែកជើង ចូលព្រះវិហារ!

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧.០៣.២០២៤។ បានធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួន ដែលបានពាក់ស្បែកជើង ចូលក្នុងបរិវេណព្រះវិហារ ពេលបំពេញការងារត្រួតពិនិត្យ ទីតាំងត្រៀមសម្ពោធឆ្លងសមិទ្ធផល..!។

កាណាដា ប្រកាសអបអរសាទរចំពោះលោក Mohammed Mustafa នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន!

រដ្ឋមន្ត្រីការបរទេសកាណាដា កាលពីថ្ងៃសុក្រ បានអបអរសាទរទៅកាន់លោក Mohammed Mustafa បន្ទាប់ពីរូបលោក ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃអាជ្ញាធរប៉ាឡេស្ទីន។

Update៖ ហ្ស៊កដានីនិងអាមេរិក ពិភាក្សាគ្នា ដើម្បីស្នើឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា!

ក្រសួងការបរទេសហ្ស៊កដានី បាននិយាយ កាលពីថ្ងៃសៅរ៍ថា ហ្ស៊កដានី និងអាមេរិក បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង។ ដើម្បីឈានដល់បទឈប់បាញ់ “ទូលំទូលាយ និងភ្លាមៗ” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៣នាក់!

ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន63 នាក់ត្រូវបានសម្លាប់ និង 112 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។

Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់ អ្នកកាសែតចំនួន៨នាក់ តាមបណ្ដឹងរបស់អ្នកដឹកឈើ!

(មណ្ឌលគិរី)៖ នៅទីបំផុត.តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ អ្នកសារព័ត៌មានចំនួន៨នាក់ក្នុងនោះស្រី២នាក់ពីបទ«កំហែងយកប្រាក់ជាង៤០ម៉ឺនរៀល»។

ស្ថានភាពអាកាសធាតុ នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

ដំណឹងថ្ងៃទី១៧នេះ ពុំមានឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៧.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៦.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

ស្ថានភាពអាកាសធាតុ នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ដំណឹងថ្ងៃទី១៦នេះ ពុំមានឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៦.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៥.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។

Update៖ បញ្ជូនខ្លួនអ្នកកាសែតចំនួន៨នាក់ ទៅតុលាការខេត្តមណ្ឌលគិរី ក្រោយរងបណ្ដឹងពីអ្នកដឹកឈើ!

(មណ្ឌលគិរី)៖ នៅព្រឹកទី១៦.០៣.២០២៤ សមត្ថកិច្ចនគរបាល ខេត្តមណ្ឌលគិរី បានបញ្ជូនខ្លួនអ្នកកាសែតចំនួន៨នាក់ ក្នុងនោះ(ស្រី២នាក់)។ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរពីបទ(កំហែងយកប្រាក់ជាង៤០ម៉ឺនរៀល)តាមបណ្ដឹងរបស់អ្នកដឹកឈើ…!។