Update៖ ស៊ែប៊ីទិញយន្តហោះចម្បាំងចំនួន១២គ្រឿង ពីបារាំង ក្នុងតម្លៃ២.៩៩ពាន់លានដុល្លារ!

ប្រទេសស៊ែប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាកាសចរណ៍ Dassault របស់ប្រទេសបារាំង។ ក្នុងការទិញយន្តហោះចម្បាំង Dassault Rafale ចំនួន១២ គ្រឿងក្នុងតម្លៃ២.៧ពាន់លានអឺរ៉ូ (២.៩៩ពាន់លានដុល្លារ) ។

លោក ពូទីន នឹងអញ្ជើញទៅសួរសុខទុក្ខសមាជិក ICC នៅម៉ុងហ្គោលី!

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ច នៅម៉ុងហ្គោលី នាថ្ងៃទី៣ ខែកញ្ញាខាងមុខ..!។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅប្រទេសយេម៉ែន បានកើនដល់៨៤នាក់!

ក្រុម Houthi បាននិយាយ កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Al-Hudaydah ភាគខាងលិចប្រទេសយេម៉ែន បានកើនឡើងដល់៨៤នាក់ ខណៈ២៥ នាក់ផ្សេងទៀត បានរងរបួស។

ចិន ទាមទារឱ្យអាមេរិក បញ្ឈប់ការផ្ដល់ជំនួយយោធាដល់ កោះតៃវ៉ាន់!

អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន លោក ចាង យូសា (Zhang Youxia) បានស្នើឱ្យ ទីក្រុងវ៉ាស៊ីនតោន បញ្ឈប់កិច្ចសហប្រតិប​ត្តិការយោធាជាមួយកោះតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូល របស់ប្រទេសចិន…!។

បាតុករ​គាំទ្រ​ប៉ាឡេស្ទីន ៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន នៅ​សាកលវិទ្យាល័យ Michigan របស់អាមេរិក!

ប៉ូលីសបានចាប់ខ្លួន បាតុករគាំទ្រប៉ាឡេស្ទីន ចំនួន៤នាក់ នៅឯសាកលវិទ្យាល័យ Michigan របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។ -នេះបើយោងតាមសារព័ត៌មាន Detroit Free Press ។

Update៖ ប្រជាជនស៊ូដង់ រងគ្រោះដោយសារសង្គ្រាមផង នឹងទឹកជំនន់ផង!

ជំនន់ទឹកភ្លៀង នៅខែសីហានេះ បាននាំមកនូវការបំផ្លិចបំផ្លាញ និងបន្ថែមទុក្ខវេទនា ដល់ប្រជាជននៅទូទាំងប្រទេសស៊ូដង់ ។ ខណៈការប្រយុទ្ធគ្នា នៅតែបន្តរយៈពេល៥០០ថ្ងៃរួចមកហើយ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។ ទឹកជំនន់បានសម្លាប់មនុស្សជិត ១៥០នាក់នៅស៊ូដង់។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារ នៅទូទាំងតំបន់ហ្គាហ្សា ស្លាប់២០នាក់ទៀត!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន២០នាក់ទៀត ត្រូវបានសម្លាប់ ខណៈមនុស្សច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែសីហា) ដោយសារតែការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប…!។

Update៖ គ្រោះទឹកជំនន់ នៅបង់ក្លាដែស ចំនួនអ្នកស្លាប់បានកើនដល់៥២នាក់!

របាយការណ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប្រទេសបង់ក្លាដែស-បើគិតមកដល់ថ្ងៃព្រហស្បតិ៍(ទី២៩ខែសីហា)នេះបានកើនដល់ ៥២នាក់ហើយ។

Update៖ អ៊ុយក្រែន ធ្លាក់យន្តហោះចម្បាំង F-16 នៅតំបន់ជួរមុខ ស្លាប់អ្នកបើកបរ!

ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ ខែសីហា)បានប្រកាសពីការធ្លាក់យន្តហោះចម្បាំង F-16 ខណៈកំពុងវាយប្រហារជាមួយរុស្ស៊ី។

ព្យុះទីហ្វុង Shanshan បោកបក់លើប្រទេសជប៉ុន បណ្ដាលឱ្យរបួស៤០នាក់!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស៤០នាក់បានរងរបួស ។ ដោយសារព្យុះទីហ្វុង Shanshan បោកបក់លើកោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍(ទី២៩.ខែសីហា) ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងតំបន់…!។