នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារសម្លាប់ស្ដ្រីនិងកុមារ-ទារក នៅតំបន់ហ្គាហ្សា។
Category: ពត៌មានអន្តរជាតិ
អ៊ីស្រាអែល នឹងតាមកម្ទេច ក្រុមហាម៉ាស ទាំងនៅក្រោមដីលើដី និងជុំវិញពិភពលោក!
អ៊ីស្រាអែលបានប្តេជ្ញា កាលពីថ្ងៃពុធថានឹងតាមប្រមាញ់ ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប និងជុំវិញពិភពលោក។
អង្គការសហប្រជាជាតិ និយាយថា មន្ទីរពេទ្យហ្គាហ្សា មិនគួរក្លាយជាសមរភូមិប្រយុទ្ធនោះទេ!
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅឯមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ Gazaមិនគួរកើតឡើងនោះទេ ហើយមន្ទីរពេទ្យមិនសមជាកន្លែងប្រយុទ្ធនោះឡើយ។
Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១១.៥០០នាក់ហើយ ក្នុងនោះកុមារ៤.៧១០នាក់ស្ត្រី៣.១៦០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃពុធបានប្រកាសថាៈ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតមកទល់ពេលនេះ បានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារ 4,710 នាក់ និងស្ត្រី 3,160 នាក់។
ប៉ាឡេស្ទីនអំពាវនាវ ឱ្យជម្លៀសអ្នកជំងឺនិងកុមារ ខណៈអ៊ីស្រាអែល និងហាម៉ាស់ កំពុងប្រយុទ្ធគ្នានៅខាងក្រៅមន្ទីរពេទ្យ!
អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីជម្លៀសទារកទើបនឹងកើតចំនួនបីបួននាក់ និងអ្នកជំងឺផ្សេងទៀត។
ប្រទេសស្លូវ៉ាគី ប្រកាសឈប់ផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន!
រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។
អ៊ីស្រាអែល វាយឆ្មក់ចូលមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស!
កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា។ ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាស មានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះ ជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។
ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង ពេលកំពុងហ្វឹកហ្វឺន បណ្ដាលឱ្យស្លាប់ទាហានអាមេរិក៥នាក់!
ឧទ្ធម្ភាគចក្រយោធា អាមេរិកមួយគ្រឿង បានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ។ អំឡុងពេលបេសកកម្មហ្វឹកហ្វឺន បណ្តាលឲ្យសមាជិកនាវិកទាំង ៥ នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក។
លោក បៃដិន និយាយថា មន្ទីរពេទ្យនៅហ្គាហ្សាត្រូវតែការពារ ខណៈចំនួនអ្នកស្លាប់ជាង១០.០០០នាក់ហើយ!
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា មន្ទីរពេទ្យ al-Shifa ដ៏សំខាន់របស់ហ្គាហ្សាស្ទ្រីប”ត្រូវតែត្រូវបានការពារ” ហើយថាគាត់សង្ឃឹម សម្រាប់ “សកម្មភាពឈ្លានពានតិចជាង”ដោយអ៊ីស្រាអែល នៅពេលដែលការឈ្លានពានដីរបស់ខ្លួន នៅជិតកន្លែងនោះ។