ប្រទេសចិន តែងតែទាមទារ សមុទ្រចិនខាងត្បូងទាំងមូល ជាដែនទឹករបស់ខ្លួន ។ ដែលនាំឱ្យមានជម្លោះ មិនត្រឹមតែជាមួយហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជាមួយវៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេផងដែរ។
Category: ពត៌មានអន្តរជាតិ
អ៊ីស្រាអែល វាយប្រហារលើសាលារៀន នៅហ្គាហ្សា ស្លាប់៣០នាក់ របួសជាង១០០នាក់!
ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១០០ នាក់ទៀត រងរបួសក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយកន្លែងដែលគ្រប់គ្រង។
Update៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា បានកើនដល់១៤.៨៥៤នាក់ហើយ ក្នុងនោះកុមារ៦.១៥០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលនៅក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់14,854 នាក់។
អ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដីថ្មី១ទៀត របស់ក្រុមហាម៉ាស បំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់!
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញផ្លូវរូងក្រោមដីថ្មីមួយទៀត ដែលមានទីតាំងនៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្គាហ្សា។ ក្នុងនោះមានទាំងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំបំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយនេះក៏ជាតម្រុយបន្ថែមបញ្ជាក់ថា ក្រុមហាម៉ាសពិតជាមានទីបញ្ជាការនៅក្រោមមន្ទីរពេទ្យនោះប្រាកដមែន។
លោក ពូទីនថា អ៊ុយក្រែន បានបដិសេធ ក្នុងការចរចាបញ្ចប់សង្គ្រាម!
ប្រធានាធិបតីរុស្ស៊ី បានប្រាប់កិច្ចប្រជុំកំពូលនិម្មិតនៃមេដឹកនាំ G20 ថាអ៊ុយក្រែន កំពុងបដិសេធមិនចរចាបញ្ចប់សង្គ្រាម។ ទន្ទឹមនឹងនេះ ភាគីជម្លោះទាំងពីរអះអាងថា បានទម្លាក់យន្តហោះដ្រូនថ្មីៗ និងការវាយប្រហារដោយមីស៊ីល។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៤.៥៣២នាក់ហើយ ក្នុងនោះកុមារជាង៦.០០០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ឡោមព័ទ្ធបាននិយាយកាលពីថ្ងៃពុធថា ចំនួនមនុស្សស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស និងផ្លូវដីរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយលុករបស់ពួកហាម៉ាស់ បានកើនឡើងដល់ 14,532 នាក់ រួមទាំងកុមារជាង 6,000 នាក់ និងស្ត្រី 4,000 នាក់…
អាមេរិក បើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹកចលនាអ៊ីរ៉ង់!
យោងតាមរបាយការណ៍ បានឲ្យដឹងថា យោធាអាមេរិក បានវាយប្រហារតាមផ្លូវអាកាស លើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ ជាការសងសឹកទៅនឹងការវាយប្រហារ ពីសំណាក់ចលនាប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៤.១២៨នាក់ហើយ!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១៤,១២៨នាក់ហើយ ។
អ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យហ្គាហ្សា គឺស្របតាមច្បាប់អន្តរជាតិ!
លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដ៏សាហាវៗរបស់អ៊ីស្រាអែល លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប គឺ“អនុលោមតាមច្បាប់អន្តរជាតិ”។
ទារកមិនទាន់គ្រប់ខែ២៨នាក់ នៅតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប!
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Khaled Abdel Ghaffar បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប បានទទួលទារកមិនគ្រប់ខែចំនួន 28នាក់ពីតំបន់ Gaza Strip តាមរយៈច្រកព្រំដែនRafah ។