លោក ពូទីនថា អ៊ុយក្រែន បានបដិសេធ ក្នុងការចរចាបញ្ចប់សង្គ្រាម!

ប្រធានាធិបតីរុស្ស៊ី បានប្រាប់កិច្ចប្រជុំកំពូលនិម្មិតនៃមេដឹកនាំ G20 ថាអ៊ុយក្រែន កំពុងបដិសេធមិនចរចាបញ្ចប់សង្គ្រាម។
ទន្ទឹម​នឹង​នេះ ភាគី​ជម្លោះ​ទាំង​ពីរ​អះអាង​ថា បាន​ទម្លាក់​យន្តហោះ​ដ្រូន​ថ្មីៗ និង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល។

អំឡុងសុន្ទរកថាជាវីដេអូទៅកាន់កិច្ចប្រជុំកំពូល G20 កាលពីថ្ងៃពុធទី២២ខែវិច្ឆិកា ប្រធានា​ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ។
ខណៈទីក្រុងកៀវ បានដកខ្លួនជាសាធារណៈចេញពីដំណើរការនេះ ទៅហើយ។

មេដឹកនាំរុស្ស៊ីបានថ្លែងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្តីអត្ថាធិប្បាយរបស់វាគ្មិនផ្សេងទៀត នៅក្នុងសន្និសីទដែលនិយាយថា ពួកគេភ្ញាក់ផ្អើលចំពោះការវាយលុកជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ពេលនោះ លោកពូទីនក៏បានទទួលស្គាល់ដែរ ដូចជាជម្លោះយោធាផ្សេងៗដែរ វាគឺជាសោកនាដកម្មសម្រាប់មនុស្ស គ្រួសារ និងសម្រាប់ប្រទេសទាំងមូល ហើយតាមធម្មជាតិ យើងត្រូវតែគិតពីរបៀបបញ្ចប់សោកនាដកម្មនេះ។

ទោះជាយ៉ាងណា លោក ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ហើយតាមពិតទៅ ។
គឺជាប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឯណោះទេ ដែលបានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការចរចាបែបនេះជាមួយរុស្ស៊ី។

កាល​ពី​ឆ្នាំ​មុន មេដឹកនាំ​អ៊ុយក្រែន ​បាន​បដិសេធ​ជា​ផ្លូវ​ការ​ចំពោះកិច្ច​ចរចា​សន្តិភាព​ជាមួយ​វិមាន​ក្រឹមឡាំង ដរាប​ណា​លោក ពូទីន នៅតែកាន់តំណែងជា​ប្រធានាធិបតី​រុស្ស៊ី។

ការអះអាងរបស់លោកពូទីន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានប្រាប់រដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជាង ១៣៧០០ នាក់ និងរថក្រោះប្រមាណ ១,៨០០ គ្រឿង ព្រមទាំងសព្វាវុធធុនធ្ងន់ដទៃទៀត ក្នុងខែនេះ។

លោកនិយាយថា កងកម្លាំងរុស្ស៊ី បាននិងកំពុងរារាំងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការបំបែកខែលការពាររបស់ពួកគេ និងបន្តបំបាក់យោធាអ៊ុយក្រែន ហើយទាហាន​អ៊ុយក្រែន នាំគ្នារត់ប្រាស់អាយុបន្ទាប់​ពី​ដឹង​ថា ​ការ​វាយបករបស់ពួកគេ​ ​ឥត​ប្រយោជន៍។

កន្លងមក រដ្ឋមន្ត្រីរូបនេះក៏បានចេញការវាយតម្លៃចុងក្រោយអំពីជនរងគ្រោះខាងអ៊ុយក្រែនផងដែរកាលពីចុងខែតុលា ដែលនៅពេលនោះលោកនិយាយថា ទាហានទីក្រុងកៀវលើស ៨០០០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីអ៊ុយក្រែនបើកការវាយបកនៅដើមខែកក្កដា៕

Leave a Reply

Your email address will not be published. Required fields are marked *