ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបាត់បង់យុទ្ធជនយ៉ាងតិច១០នាក់ ។ បន្ទាប់ពីនាវារបស់ពួកគេចំនួន៣គ្រឿង ត្រូវបានវាយប្រហារ ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម។
Category: ពត៌មានអន្តរជាតិ
អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋាន របស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា បណ្ដាលឱ្យស្លាប់៣០០នាក់!
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ។ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 300នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានចំនួន 180 របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការវាយប្រហារ ដោយផ្ទាល់មួយចំនួនផងដែរ។
លោក បៃដិន ស្នើឱ្យសភាអាមេរិក អនុម័ត ក្នុងការលក់អាវុធ ជាបន្ទាន់ទៅឱ្យអ៊ីស្រាអែល!
រដ្ឋបាលរបស់លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា អាមេរិកបានឆ្លងកាត់សភាជាលើកទី២ក្នុងខែនេះ ។ ដើម្បីអនុម័តការលក់អាវុធបន្ទាន់មួយផ្សេងទៀត សម្រាប់អ៊ីស្រាអែល ចំពេលមានសង្គ្រាម ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២១.៥០៧នាក់ និងរបួស៥៦.០០០នាក់!
កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ។ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សកើនដល់ចំនួនយ៉ាងហោច ២១,៥០៧នាក់ហើយ បានបាត់បង់ជីវិត នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។ គិតចាប់តាំងតែពីសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពី១២សប្តាហ៍កន្លងមក។
Update៖ អង់គ្លេស នឹងបញ្ជូនគ្រាប់កាំជ្រួច សម្រាប់ការពារដែនអាកាស២០០គ្រាប់ ដល់អ៊ុយក្រែន!
រដ្ឋមន្រ្តីការពារជាតិ នៃចក្រភពអង់គ្លេស លោក Grant Shapps កាលពីថ្ងៃសុក្រសប្តាហ៍នេះ ។ បានប្រកាសបញ្ជូនគ្រាប់ មីស៉ីលការពារដែនអាកាស ប្រមាណ២០០គ្រាប់ ដល់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើម មួយរបស់រុស្ស៊ី។
អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៤នាក់ ដោយព្យួរ.ក ពាក់ព័ន្ធយកការណ៍ឱ្យចារកម្មអ៊ីស្រាអែល!
កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទ យកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។
Update៖ រុស្ស៊ីថាលោក ហ្សេលេនស្គី គ្មានចិត្តចង់បានសន្តិភាពនោះទេ!
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺខ្វះឆន្ទៈ និងគ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិអ្វីសោះឡើយ ។
Update៖ ការប្រយុទ្ធគ្នារយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យទាហានអ៊ីស្រាអែលរបួស៤៧នាក់!
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហាន 47នាក់ បានរងរបួស នៅពេលប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
Update៖ អាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នា ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា!
ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារជនស៊ីវិល នៅតំបន់Gaza..!។
Update៖ រុស្ស៊ីថា អ៊ុយក្រែនកំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី!
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងកាលពីថ្ងៃពុធថា ទីក្រុង Kyiv កំពុងរៀបចំការបង្កហេតុប្រឆាំង រុស្ស៊ីជាមួយនឹងការប្រើប្រាស់អាវុធគីមី។