Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៣នាក់ទៀត!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស៦៣នាក់ និងរបួស៩៤នាក់។

ខ្មាន់កាំភ្លើងបាញ់សម្លាប់ ទាហាន​បោសសម្អាតមីន ប៉ាគីស្ថាន​២​នាក់​និងរបួស៤នាក់!

ទាហាន​ប៉ាគីស្ថាន​២នាក់ ត្រូវ​បាន​សម្លាប់ ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ បើការបាញ់ប្រហារ ក្នុង​ខេត្ត Balochistan ភាគ​និរតី​កាល​ពី​ថ្ងៃ​អាទិត្យ។

គ្រោះទឹកជំនន់ បណ្ដាលឱ្យភាគ​ខាងលិចនៃប្រទេស​បារាំង​ ប្រកាស​អាសន្ន!

នាយកដ្ឋានខាងលិចរបស់បារាំង Indre-et-Loire នៅតែស្ថិតក្នុងការប្រកាសអាសន្ន ពណ៌ក្រហមកាលពីថ្ងៃចន្ទ ដោយសារហានិភ័យទឹកជំនន់ ។

Update៖ រុស្ស៊ីថា ជនបរទេស​ដែល​ត្រូវ​ចាប់និងឃុំខ្លួន គឺពាក់ព័ន្ធ​ការ​វាយ​ប្រហារកន្លែងប្រគុំ​តន្ត្រី​!

ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ បានអះអាងថា ជនបរទេសដែលត្រូវបានឃុំខ្លួននៅសាធារណរដ្ឋ Dagestan នៃប្រទេសរុស្ស៊ី ។ គឺពាក់ព័ន្ធនឹងការវាយប្រហារ នៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ កាលពីចុងខែមុន ដែលបានសម្លាប់មនុស្សចំនួន144 នាក់។

Update៖ តុលាការសម្រេចព្យួរទោស អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួមនិងភរិយារបស់គាត់!

យោងតាម គណបក្ស Tehreek-e-Insaf បានឱ្យដឹងថា តុលាការក្នុងទីក្រុងIslamabad កាលពីថ្ងៃចន្ទ៖ បានផ្អាកការកាត់ទោសនិងឃុំខ្លួនលោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន រួមនិងប្រពន្ធរបស់គាត់គឺ Bushra Bibi នៅក្នុងសំណុំរឿងដែលទាក់ទង នឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ នេះបើយោងតាមគណបក្ស…

Update៖ លោក ហ្សេលេនស្គី ប្រជុំ ដើម្បីផលិតយន្តហោះគ្មានមនុស្សបើក សម្រាប់ឆ្នាំ២០២៤!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទ បានជួបប្រជុំជាមួយមន្ត្រីយោធា និងរដ្ឋាភិបាលស្តីពីផែនការផលិតយន្តហោះគ្មាន មនុស្សបើកសម្រាប់ឆ្នាំ 2024 ។

Update៖ អ៊ីស្រាអែល​បានចាប់​ខ្លួន​ប្អូនស្រី​របស់ មេដឹកនាំ​ក្រុមហាម៉ាស!

អ៊ីស្រាអែល ចាប់ខ្លួនប្អូនស្រីរបស់លោក Ismail Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាហាម៉ាស ។

ចិននិងជប៉ុន ពិភាក្សាគ្នា អំពីការបញ្ចេញកាកសំណល់ទឹកកខ្វក់ ពីរោងចក្រថាមពល នុយក្លេអ៊ែរ!

ជប៉ុន និងចិន បានជួបពិភាក្សាគ្នា ជុំវិញការបញ្ចេញទឹកសំណល់វិទ្យុសកម្ម ។ ដែលត្រូវបានបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូច។

អាស៊ែបៃហ្សង់ ព្រមាន​អាមេនី ចំពោះការ​បង្កើន​យោធា នៅ​តាម​ព្រំដែន!

ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ បានព្រមានអំពីការបង្កើនយោធាអាមេនី នៅតាមព្រំដែន ។ ដោយនិយាយថា ការបង្កហេតុណាមួយនឹងត្រូវបាន “បង្ក្រាបយ៉ាងម៉ឺងម៉ាត់” ។

Update៖ រដ្ឋាភិបាលហ្គាហ្សា និយាយថា អ៊ីស្រាអែល បន្តសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៤០០នាក់ទៀត!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 400នាក់ និងបានរុះរើផ្ទះជាង 1,050ខ្នង ។