Update៖ ក្រុមហ៊ូទី អះអាងថាខ្លួនរួមដៃជាមួយកងជីវពលអ៊ីរ៉ាក់ ក្នុងការវាយប្រហារ លើនាវាអ៊ីស្រាអែល!

ក្រុមឧទ្ទាម Houthi យេម៉ែន បានអះអាងថា ខ្លួនបានរួមគ្នាជាមួយកងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ធ្វើការវាយប្រហារលើទីក្រុង Haifa ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។

Update៖ អ៊ីរ៉ង់ចាប់​ខ្លួនភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែលម្នាក់ ចំពេល​មាន​ភាព​តានតឹង​កើនឡើង!

យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថា ជាចារកម្មរបស់អ៊ីស្រាអែល ។ គឺត្រូវបានចាប់ខ្លួន ដោយភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ នៅក្នុងខេត្ត Ardabil ភាគពាយ័ព្យ។

Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀន នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែង ដែលជាទីតាំងសម្រាប់ផ្តល់ជម្រកដល់ជនស៊ីវិលរាប់ពាន់នាក់ នៅភាគកណ្តាលហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៤០នាក់ហើយ ។ -នេះបើយោងតាមអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។

Update៖ លោក ពូទីន និយាយថាតុលាការអាមេរិក ត្រូវគេប្រើប្រាស់ សម្រាប់ប្រឆាំងនឹងលោកត្រាំ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមិនខ្វល់នោះទេថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ។

លោក ពូទីន គ្រោងបំពាក់អាវុធតាមបណ្ដាប្រទេសនៅជិត ដែលអាចវាយប្រហារលោកខាងលិច!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធទី៥ បានគំរាមថាការផ្គត់ផ្គង់មីស៊ីល ចម្ងាយឆ្ងាយ តាមបណ្ដាប្រទេសលោកខាងលិច និងការ អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធទាំងនោះ វាយចូលទឹកដីរុស្ស៊ី ។ គឺជាជំហានមួយដ៏គ្រោះថ្នាក់ ដែលអាចជំរុញឱ្យទីក្រុងមូស្គូចាត់វិធានការដូចគ្នា ដើម្បីប្រឆាំងនឹង…

Update៖ អេហ្ស៊ីប-អង់គ្លេសជំរុញឱ្យក្រុមហាម៉ាស់និងអ៊ីស្រាអែល យល់ព្រមបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

អេហ្ស៊ីបនិងអង់គ្លេស កាលពីថ្ងៃអង្គារ បានអំពាវនាវលើក្រុមហាម៉ាស់ និងអ៊ីស្រាអែល ឱ្យធ្វើកូដកម្មកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ អ៊ីស្រាអែលចំណាយលុយ ៣ពាន់លានដុល្លារ ដើម្បី​ទិញ​យន្តហោះ​ចម្បាំងF-35 របស់​អាមេរិកចំនួន២៥គ្រឿង!

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារថា៖ អ៊ីស្រាអែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយដើម្បីទទួលបានយន្តហោះចម្បាំង F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន 25គ្រឿងក្នុងតម្លៃសរុបចំនួន 3ពាន់លានដុល្លារ។

Update៖ អ៊ីស្រាអែល ត្រៀម​ខ្លួន​ជាស្រេច ក្នុង​ការ​វាយលុកលើក្រុម​ហេសបូឡានៅលីបង់!

មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថា៖ អ៊ីស្រាអែលត្រៀមវាយប្រហារក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ហើយជិតឈានដល់ការសម្រេចចិត្ត លើបញ្ហានេះ។

Update៖ ប្រទេសស្វីស អនុម័តមិនផ្ដល់ជំនួយ ៥.៥៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន!

រដ្ឋសភាជាតិរបស់ប្រទេសស្វីសកាលពីថ្ងៃចន្ទ បានបោះឆ្នោតសម្រេច មិនផ្ដល់ជំនួយចំនួន៥ពាន់លានហ្វ្រង់ស្វីស (5.58 ពាន់លានដុល្លារ)សម្រាប់អ៊ុយក្រែននោះទេ..!។ -ជាការគ្រោងទុក ជំនួយទាំងនេះ នឹងត្រូវ យកមកជួសជុលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

យន្តហោះអង្គការណាតូ លួចតាមដានសមយុទ្ធយោធា របស់រុស្ស៊ីនិងបេឡារុស្ស!

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិបេឡារុស្ស បានលើកទ្បើងថា យន្តហោះចាប់រ៉ាដា រយៈចម្ងាយឆ្ងាយ របស់អង្គការណាតូ បានត្រួតពិនិត្យយ៉ាងដិតដល់នូវ៖ សមយុទ្ធរួមរបស់យោធារុស្ស៊ី និងបេឡារុស្ស ពីលើមេឃនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។