មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តជំរុញអ៊ីស្រាអែល ឱ្យការពារបុគ្គលិកជំនួយមនុស្សធម៌..!។
Category: ពត៌មានអន្តរជាតិ
Update៖ លោក ហ្សេលេនស្គី ចុះហត្ថលេខា លើច្បាប់បន្ថយអាយុ សម្រាប់ចូលបម្រើការងារជាទាហាន!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខា លើច្បាប់កាលពីថ្ងៃអង្គារ ដើម្បីបន្ថយអាយុចូលទាហានពី 27ឆ្នាំមក 25 ឆ្នាំ។
ករណីឆេះក្លឹបរាត្រី នៅអ៊ីស្តង់ប៊ុលប្រទេសទួរគី បណ្ដាលឱ្យស្លាប់២៩នាក់!
អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ករណីឆេះក្លឹបរាត្រី នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី បណ្ដាលឱ្យអ្នកស្លាប់កើនដល់២៩នាក់ហើយ។
UNថា បុគ្គលិកជំនួយជិត២០០នាក់ហើយ បានស្លាប់នៅតំបន់ហ្គាហ្សា!
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា “យ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌196ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ លោក បៃដិន បើកភ្លើងខៀវ ឱ្យលក់យន្តហោះចម្បាំងចំនួន៥០គ្រឿង ទៅអ៊ីស្រាអែល!
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើការលក់យន្ដហោះចម្បាំង F-15 ចំនួន៥០គ្រឿង ក្នុងតម្លៃជាង១៨ពាន់លានដុល្លារ ទៅឱ្យ អ៊ីស្រាអែល ។
Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាស សម្លាប់បុគ្គលិកជំនួយ៥នាក់!
សាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ Anadolu ថាយ៉ាងហោចណាស់ ជនបរទេស៥នាក់ ។ ដែលធ្វើការឱ្យអង្គការជំនួយ ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃចន្ទ។
Update៖ អ្នកកាសែតម្នាក់ទៀត ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ធ្វើឱ្យចំនួនអ្នកកាសែតស្លាប់ កើនដល់១៣៨នាក់!
អ្នកកាសែតប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់ នៅហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ធ្វើឱ្យចំនួនអ្នកកាសែតស្លាប់សរុបកើនឡើងដល់138នាក់។
ក្រុមភេរវករគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារ សម្លាប់ពលរដ្ឋស៊ីរី២នាក់!
ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ និងប្រាំបួននាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងការវាយប្រហារ ដែលធ្វើឡើងដោយរបប Bashar al-Assad នៅក្នុងខេត្ត Idlib របស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣២.៨៤៥នាក់!
ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយបករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ បានកើនដល់៣២.៨៤៥នាក់ និងរបួស៧៥.៣៩២នាក់ ជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៣នាក់ទៀត!
ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស៦៣នាក់ និងរបួស៩៤នាក់។