Update៖ អាមេរិក ប្រកាសជាថ្មីម្ដងទៀតថា ខ្លួននៅតែគាំទ្រ អ៊ីស្រាអែល​!

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍(ទី៨) បានអះអាងសារជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រអ៊ីស្រាអែល ចំពេលមានការអំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

ជំនន់ទឹកភ្លៀងនៅប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១៥៤នាក់ និងរបួស២៧៩នាក់! 

អាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិ(NDMA) បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសប៉ាគីស្ថាន ធ្វើឱ្យទឹកជំនន់ឡើងខ្ពស់..!។ ដែលជាហេតុនាំឱ្យ ស្លាប់១៥៤នាក់ និងរបួស២៧៩នាក់ ចាប់ផ្តើមពីខែកក្កដា រហូតពេលនេះ ក្នុងចំណោមអ្នកស្លាប់ មានកុមារ ៧៤នាក់ និងស្ត្រី ២៧នាក់…

Update៖ ក្រសួងការបរទេសស៊ូដង់ ស្នើឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធ ដល់ក្រុមប៉ារ៉ាយោធា!

ក្រសួងការបរទេសស៊ូដង់ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់! ចំពោះការផ្គត់ផ្គង់អាវុធដល់កងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដើម្បីដោះស្រាយសង្គ្រាមរវាងកងទ័ពស៊ូដង់ និង RSF។

Update៖ បង់ក្លាដែស មានក្បាលម៉ាស៊ីន ជាបណ្ដោះអាសន្នហើយ គឺលោក យូនុស!

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺលោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងជារដ្ឋាភិបាលចាំផ្ទះ របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍(០៨ សីហា) ។

Update៖ បាតុកម្មហិង្សានៅអង់គ្លេស ចាប់ខ្លួនមនុស្ស ៤៨៣នាក់!

ក្រុមប្រឹក្សាអគ្គស្នងការនគរបាលជាតិ(NPCC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សសរុបចំនួន៤៨៣នាក់ត្រូវបានចាប់ខ្លួន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២២នាក់ទៀត!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​(ទី៨)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២២នាក់ និងរបួស៧៧នាក់..!។

តុលាការធម្មនុញ្ញថៃ សម្រេចបង្គាប់ឱ្យរំលាយគណបក្ស ប្រឆាំងMove Forward!

តុលាការធម្មនុញ្ញនៃប្រទេសថៃ នៅថ្ងៃពុធ(ទី៧ ខែសីហា) បានចេញសាលក្រមរំលាយគណបក្ស Move Forward ។

អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិក ចាប់ខ្លួនលោក ពូទីន ខណៈគេរំពឹងទុកថាលោក ពូទីន នឹងធ្វើដំណើរទៅកាន់ម៉ិកស៊ិក!

អ៊ុយក្រែន បានស្នើសុំឱ្យ ប្រទេសម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ។

រញ្ជួយដីកម្រិត៧.១រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន ខណៈអាជ្ញាធរព្រមាន ពីរលកយក្សស៊ូណាមិ!

ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍បានរងការវាយប្រហារ ដោយការរញ្ជួយដីដ៏ខ្លាំងក្លា ខណៈអាជ្ញាធរព្រមានអំពីរលកយក្សស៊ូណាមិ..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៩.៦៩៩នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​(ទី៨)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៦៩៩នាក់​និងរបួសសរុប ប្រហែល ៩១.៧២២នាក់ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។