ជប៉ុន នឹង​ពិភាក្សា ដើម្បីប្រគល់មី​ស៊ី​ល Patriot ទៅឱ្យអាមេរិកវិញ នៅ​ដើមឆ្នាំ​២០២៤!

ទូរទស្សន៍ NHK បានរាយការណ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិគ្រោះយោបល់ លើការផ្ទេរមីស៊ីល សម្រាប់ប្រព័ន្ធការពារមីស៊ីល Patriot ។ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជប៉ុន ទៅឱ្យភាគីអាមេរិក នៅដើមឆ្នាំ 2024។

ឥណ្ឌា ដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រអារ៉ាប់ ក្រោយរងការវាយប្រហារ លើនាវាដឹកប្រេង!

ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ខ្លួន បានបញ្ជូននាវាពិឃាតមីស៊ីល នាំផ្លូវទៅកាន់សមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងគីមី ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្ររបស់ខ្លួន។

Update៖ តុលាការ​ថៃ សម្រេចលើកលែងទោសដល់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា!

កាលពីថ្ងៃអង្គារទី២៦ ខែធ្នូនេះ នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូលរបស់ប្រទេសថៃ។ បានសម្រេចលើកទោស អតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីបទៈ ប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក Thawil Pliensri…

Update៖ អ៊ីស្រាអែលបញ្ជូនសាកសព​ជនជាតិប៉ាឡេស្ទីន រាប់សិប​នាក់​មកកាន់តំបន់ហ្កាហ្សា​!

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន ទួរគី Anadolu បានឲ្យដឹងថា សាកសពជនជាតិប៉ាឡេស្ទីន រាប់សិបនាក់..!។ ដែលត្រូវបានសម្លាប់ ដោយកងទ័ពអ៊ីស្រាអែល និងត្រូវឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល។ បានបញ្ជូនមកដល់តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ។

Update៖ អាមេរិកបាញ់​ទម្លាក់​ដ្រូន និង​កាំជ្រួច​ជាច្រើន​គ្រាប់ នៅ​សមុទ្រ​ក្រហមដែលជារបស់ក្រុមឧទ្ទាមHouthi!

យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 12គ្រឿង កាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួន3 និងកាំជ្រួចវាយប្រហារដីចំនួន2 ។ ដែលត្រូវបានបាញ់ ដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែននៅកប៉ាល់ នៅសមុទ្រក្រហមភាគខាងត្បូង។

អង្គការសហប្រជាជាតិ តែងតាំងលោកស្រី Sigrid Kaag ជាអ្នកគ្រប់គ្រងជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សា!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានតែងតាំងលោកស្រី Sigrid Kaag ជាអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សា។

ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់ បានស្លាប់ដោយសារការវាយប្រហារ តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​នៅ​ស៊ីរី!

​ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

មនុស្សរាប់ម៉ឺននាក់ នៅប្រទេសថៃ កំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង!

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ (២៥ ធ្នូ)ថា ទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង!។ បានលិចលុងផ្ទះសម្បែង ផ្លូវ ជាច្រើននៅភាគខាងត្បូងប្រទេសថៃ ខណៈផ្លូវរថភ្លើងមួយចំនួន ត្រូវបានបង្ខំឱ្យបិទផងដែរ។

ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស៧៦នាក់ក្នុងសហគមន៍ នៃប្រទេស​នី​ហ្សេ​រី​យ៉ា!

មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ មនុស្ស៧៦នាក់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់សម្លាប់ នៅទីតាំងសហគមន៍ភាគខាងជើង និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។ ការ​វាយ​ប្រហារ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​រដ្ឋាភិបាល​មូលដ្ឋាន Bokkos និង Barkin-Ladi នៃ​រដ្ឋ Plateau។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២០.៦៧៤​នាក់ហើយ និងរបួសជាង៥០.០០០នាក់!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​អ្នក​ស្លាប់ ជាជនជាតិ​ប៉ាឡេស្ទីន។ ដោយសារការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល លើ​តំបន់​ហ្គាហ្សា បាន​កើន​ឡើង​ដល់ ២០.៦៧៤​នាក់ហើយ។