UN កំពុងបារម្ភ ខ្លាចប្រទេសលីបង់ ធ្លាក់ខ្លួនរងគ្រោះ ដូចតំបន់ហ្គាហ្សា!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង។ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់ ដោយនិយាយថា ជម្លោះមួយផ្សេងទៀតដូចជាតំបន់ហ្គាហ្សា មិនគួរកើតឡើងនៅក្នុងប្រទេសលី បង់នោះទេ។

Update៖ លោក គីម បញ្ជាឱ្យផ្តាច់ទំនាក់នងជាកូរ៉េខាងត្បូង និងព្រមានពីការធ្វើសង្គ្រាម!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី ។

Update៖ អ៊ីស្រាអែល អំពាវនាវ​ឱ្យមាន​កិច្ច​ព្រម​ព្រៀង ដើម្បីនាំ​ចំណាប់ខ្មាំង​មក​ផ្ទះវិញ!

រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Gadi Eisenkot បាន​និយាយថា អាជ្ញាធរ​អ៊ីស្រាអែល ត្រូវបញ្ឈប់​ការ​បញ្ឆោត​ខ្លួនឯង និង​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​នាំយក​ចំណាប់ខ្មាំង ដែល​ត្រូវបាន​ឃុំខ្លួន នៅ​ហ្គា​ហ្សា​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​

អ៊ីរ៉ង់ វាយប្រហារ លើទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែល នៅប្រទេសអ៊ីរ៉ាក់!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារ ទៅលើទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ។ ដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងជំនាញ ពិសេស ក៏បានអះអាងពីការវាយប្រហារ នៅស៊ីរី ប្រឆាំងនឹងក្រុម ISIS…

អ៊ីតាលី គាំទ្រប្រទេសលីបង់ ដែលធ្វើការសម្របសម្រួល ជាមួយអ៊ីស្រាអែល!

កាលពីថ្ងៃចន្ទថា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានផ្តល់ការគាំទ្រ ដល់ប្រទេសលីបង់ ក្នុងការសម្របសម្រួល រវាងប្រទេសអ៊ីតាលី និងអ៊ីស្រាអែល។

អាល្លឺម៉ង់ ជំរុញ​ឱ្យមាន​កិច្ចព្រមព្រៀង យ៉ាង​រហ័ស ដើម្បីការពារនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម!

ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង ដើម្បីការពារនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ពីការវាយប្រហារដោយក្រុម Houthi របស់យេម៉ែន។

Update៖ យន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់មីសុីលក្រុម Houthis នៅសមុទ្រក្រហម!

ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចដែលក្រុម Houthis បាញ់សំដៅមកលើនាវា របស់អាមេរិក។

ផ្ទុះ​ភ្នំភ្លើង នៅប្រទេសអ៊ី​ស្លង់ ហូរមកឆាបឆេះផ្ទះ អ្នកស្រុកអស់៣ខ្នង!

ភ្នំភ្លើង​មួយ​បាន​ផ្ទុះ​ឡើង ក្នុង​ប្រទេស​អ៊ីស្លង់ ដោយ​កម្អែល​របស់វាហូរ ទៅ​ជាយ​ក្រុង​នេសាទ​តូច​មួយ និង​លេប​ត្របាក់​ផ្ទះ​សម្បែង។

Update៖ អង់គ្លេស​នឹង​បញ្ជូនទ័ព​២០.០០០​នាក់ ទៅ​សមយុទ្ធ​យោធា​ណាតូ ដើម្បី​ការ​ពារ ពីការ​ឈ្លានពាន​របស់​រុស្ស៊ី!

នៅក្នុងសុន្ទរកថានៅថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិត្រូវបានគេរំពឹងថា នឹងប្រកាសពីការដាក់ពង្រាយកងទ័ព ជើងទឹក និងបុគ្គលិក RAF ទៅកាន់សមយុទ្ធយោធា Steadfast Defender ដែលមាន 31 ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប។

រយៈពេល១០០ថ្ងៃ អ៊ីស្រាអែលចាប់ខ្លួនមនុស្ស៥.៨៧៥នាក់ នៅតំបន់West Bank!

អង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនប្រហែល 5,875 នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេល100ថ្ងៃ នៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់West Bank ដែលកាន់កាប់។