កងទ័ពនៃប្រទេសឥណ្ឌា និងរថយន្តសន្តិសុខ ត្រូវបានគេសង្កេតឃើញនៅប៉ុស្តិ៍ត្រួតពិនិត្យ Fulbari ក្នុងទីក្រុងចាផៃហ្គូរី(Jalpaiguri) រដ្ឋ West Bengal កាលពីថ្ងៃចន្ទ..!។
Category: ពត៌មានអន្តរជាតិ
Update៖ ដោយសារខ្លាចផ្ទុះសង្គ្រាមធំ ទួរគី ជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់!
ក្រសួងការបរទេសទួរគី បាននិយាយកាលពីយប់ថ្ងៃអាទិត្យ(ទី៤)ថា ប្រទេសទួរគី បានជំរុញដល់ពលរដ្ឋខ្លួន ឱ្យចាកចេញពីប្រទេសលីបង់។ ដោយសារស្ថានភាពសន្តិសុខនៅលីបង់ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស..!។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!
ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស៧១នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៣៩.៦២៣នាក់ និងរបួសប្រមាណជា ៩១.៤៦៩នាក់…
អ្នកគាំទ្រប្រមូលផ្តុំគ្នា តវ៉ាទាមទារឱ្យដោះលែងលោក ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន!
អ្នកគាំទ្ររាប់ពាន់នាក់ របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានប្រមូលផ្តុំគ្នានៅទីក្រុង Swabi ភាគពាយ័ព្យ កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យមានការដោះលែងលោក Khan។
Update៖ ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់!
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu កាលពីថ្ងៃចន្ទ(ទី៥) បានទៅដល់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ…!។ -នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS ។
អ៊ុយក្រែន ទទួលបានប្រាក់៣.៩ ពាន់លានដុល្លារ ពីអាមេរិក តាមរយៈគម្រោងធនាគារពិភពលោក!
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទថា៖ ប្រទេសរបស់លោក បានទទួលប្រាក់ចំនួន៣,៩ ពាន់លានដុល្លារ ពីអាមេរិក តាមរយៈគម្រោងរបស់ធនាគារពិភពលោក…!។
Update៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស បានភៀសខ្លួន ដោយជិៈយន្តហោះទៅចុះចត នៅប្រទេសឥណ្ឌា!
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចតនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទ។ បន្ទាប់ពីលោកស្រី បានភៀសខ្លួនចេញពីប្រទេស ដោយសារបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី។
ប្រទេសម៉ាលី ប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេសអ៊ុយក្រែន!
ប្រទេសម៉ាលី បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ អ៊ុយក្រែនភ្លាមៗ។ ជុំវិញការអត្ថាធិប្បាយរបស់អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន(GUR) ដែលថា ការប្រយុទ្ធគ្នា នៅភាគខាងជើងអ៊ុយក្រែន បានសម្លាប់ទាហានម៉ាលី និងយុទ្ធជន Wagner កាលពីចុងខែកក្កដា…!។
ដោយសារបាតុកម្មហិង្សា នាយករដ្ឋមន្ត្រីបង់ក្លាដែស បានភៀសខ្លួនពីប្រទេស!
ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-uz-Zaman កាលពីថ្ងៃចន្ទ បានប្រកាសអំពីរដ្ឋាភិបាលអន្តរកាល។ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេស ដោយសារតែការតវ៉ាដ៏ហិង្សា កើតមានទូទាំងប្រទេស…!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៦២៣នាក់ហើយ!
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន ៣៩.៦២៣នាក់និងរបួសសរុប ប្រហែល ៩១.៤៦៩នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។