Update៖ លីបង់ អះអាងថាមានតែអាមេរិកទេ ដែលអាចបញ្ឈប់អ៊ីស្រាអែល កុំឱ្យវាយប្រហារលើលីបង់ តទៅទៀត!

លីបង់ បាននិយាយថា មានតែអាមេរិកប៉ុណ្ណោះ ដែលអាចបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល មកលើប្រទេសលីបង់…!។

Update៖ អ៊ីរ៉ង់ កំពុងចរចាដើម្បីបញ្ជូនមីស៊ីលទំនើបរបស់រុស្ស៊ី ទៅឱ្យក្រុមហ៊ូទី!

ប្រទេសលោកខាងលិច បាននិយាយថា ប្រទេសអ៊ីរ៉ង់ កំពុងចរចាសម្ងាត់រវាងរុស្ស៊ីនិងក្រុមឧទ្ទាម ហ៊ូទី របស់យេម៉ែន ដើម្បីផ្ទេរមីស៊ីលប្រឆាំងនាវា ទៅកាន់ក្រុមឧទ្ទាម ហ៊ូទី..។

Update៖ ក្រុមហេសបូឡា ទទួលស្គាល់ពីការស្លាប់ មេបញ្ជាការ​កំពូលរបស់ខ្លួន!

ក្រុម Hezbollah នៅថ្ងៃអង្គារ(ទី២៤ខែកញ្ញា) បានបញ្ជាក់ពីការស្លាប់ មេបញ្ជាការកំពូលរបស់ខ្លួនម្នាក់ គឺ Ibrahim Kobeisi ។ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជាយក្រុង Beirut ភាគខាងត្បូង។

Update៖ អ៊ីស្រាអែល អះអាង​ថា​ ខ្លួនបានសម្លាប់មេបញ្ជាការ ក្រុមហេសបូឡាម្នាក់ នៅលីបង់!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ(ទី២៣ខែកញ្ញា)ថា ខ្លួនបានធ្វើឃាតលោក Ibrahim Qabisi មេបញ្ជាការនៃប្រព័ន្ធមីស៊ីល និងរ៉ុក្កែតរបស់ Hezbollah នៅក្នុងការវាយប្រហារតាមអាកាស លើតំបន់ភាគខាងត្បូង នៃទីក្រុង Beirut..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើគោលដៅក្រុមហេសបូឡា ស្លាប់៦នាក់!

ក្រសួង​សុខាភិបាល​លីបង់​ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦នាក់​បាន​ស្លាប់ និង១៥ នាក់​ផ្សេង​ទៀត​ រង​របួស​..!។

Update៖ អ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើលីបង់ បណ្តាលឱ្យស្លាប់៤៩២នាក់!

នៅព្រឹក(ទី២៤ខែកញ្ញា) សារព័ត៌មានCCFR China state-controlled media បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ជាច្រើនរបស់លីបង់ កាលពីយប់(ទី២៣ខែកញ្ញា) បណ្តាលឱ្យមនុស្សចំនួន៤៩២នាក់ស្លាប់បាត់បង់ជីវិត និង១.៦៤៥នាក់រងរបួស។

Update៖ អ៊ីស្រាអែល បង្កើនការវាយប្រហារកាន់តែខ្លាំង នៅភាគខាងត្បូងប្រទេសលីបង់!

ប្រជាជននៅប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា) បានបង្ហាញភាពភ័យខ្លាចកាន់តែខ្លាំង អំពីការផ្ទុះសង្គ្រាង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា.លីបង់។

Update៖ រុស្ស៊ីថា ការ​វាយលុករបស់​អ៊ុយ​ក្រែ​ន​ ចូល​ក្នុង​តំបន់ Kursk បានសម្លាប់មនុស្ស៥៦​នាក់​!

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា)ថា មនុស្សយ៉ាងហោចណាស់៥៦នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែន Kursk កាលពីខែសីហា។

Update៖ អាមេរិក​ បញ្ជូន​ទ័ព​បន្ថែម​ទៀតទៅ​មជ្ឈិមបូព៌ា ខណៈ​អ៊ីស្រាអែល​ និងក្រុមហេសបូឡាកំពុងបង្កើនការវាយប្រហារដាក់គ្នា!

សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា)ថា ខ្លួនកំពុងបញ្ជូន កងកម្លាំងបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា។ ខណៈដែលអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងនៅទូទាំងប្រទេសលីបង់ ដែលជំរុញឱ្យមានការវាយប្រហារសងសឹក Hezbollah ដែលមិនធ្លាប់មានពីមុនមក…!។

Update៖ អ៊ីស្រាអែល ស្ទាក់​ចាប់​កាំជ្រួច​២គ្រាប់រួមនិង​ដ្រូន ដែលបាញ់​ចេញ​ពី​អ៊ីរ៉ាក់​!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចនាវា២គ្រឿង និងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីអ៊ីរ៉ាក់ ឆ្ពោះទៅកាន់តំបន់ Golan Heights ដែលកាន់កាប់។