អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃពុធថា មនុស្សម្នាក់បានស្លាប់ និងផ្ទះជាង២០ខ្នង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Westmoreland ក្នុងរដ្ឋ Kansas របស់សហរដ្ឋអាមេរិក បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង វាយប្រហារ។
Category: ពត៌មានអន្តរជាតិ
Update៖ ក្រុម Hezbollah វាយប្រហារលើទាហានអ៊ីស្រាអែល នៅជិតព្រំដែនលីបង់!
ក្រុម Hezbollahលីបង់ កាលពីថ្ងៃពុធ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើទាហានអ៊ីស្រាអែល នៅជិតតំបន់ព្រំដែន។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកេនយ៉ា បានកើនឡើងដល់១៧៩នាក់ហើយ!
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា ទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ នៅក្នុងប្រទេសកេនយ៉ា បានឆក់យកជីវិតមនុស្ស 179នាក់ហើយ ។
Update៖ ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកចូល ទីក្រុងរ៉ាហ្វា គ្រោះមហន្តរាយនឹងកើតឡើង!
ទីភ្នាក់ងារកុមារ របស់អង្គការសហប្រជាជាតិ បានអះអាងថា ការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ Rafah ភាគខាងត្បូងនៃ Gaza នឹងក្លាយជាមហន្តរាយមួយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញាវាយលុកទីក្រុងរ៉ាហ្វា ទោះជាមានរឿងអ្វី កើតឡើងក៏ដោយ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងវាយលុកក្រុង Rafah នៅតំបន់ Gaza Strip ភាគខាងត្បូង ។
ជំនន់ទឹកភ្លៀង នៅប្រទេសកេនយ៉ា កាលពីថ្ងៃអង្គារ បណ្ដាលឱ្យស្លាប់៦៦នាក់ទៀត!
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ និងទឹកជំនន់នៅក្នុងប្រទេសកេនយ៉ា បានឆក់យកជីវិតមនុស្សចំនួន 66នាក់ទៀត ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
UN ជំរុញឱ្យទប់ស្កាត់កងកម្លាំងអ៊ីស្រាអែល ដែលវាយលុកទីក្រុងរ៉ាហ្វា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យ “អ្នកដែលមានឥទ្ធិពលលើអ៊ីស្រាអែល”សូមការពារជនស៊ីវិល កុំឱ្យបាត់បង់ជីវិត និងការផ្លាស់ទីលំនៅ បន្ថែមទៀត។
ក្រឡាប់រថយន្តក្រុង ធ្លាក់ចូលច្រាំងថ្មនៅប្រទេសប៉េរូ បណ្ដាលឱ្យស្លាប់២៣នាក់!
មនុស្ស 23នាក់បានស្លាប់ និង15 នាក់បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ចូលក្នុងច្រាំងថ្មនៃប្រទេសប៉េរូ។
Update៖ អ៊ីស្រាអែលឱ្យស្ថានទូតរបស់ខ្លួន នៅទូទាំងពិភពលោក ត្រៀម ប្រសិនបើមានដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ!
ក្រសួងការបរទេសអ៊ីស្រាអែល បានណែនាំស្ថានទូតរបស់ខ្លួន នៅទូទាំងពិភពលោកឱ្យត្រៀមខ្លួន។ សម្រាប់ផលប៉ះពាល់ ដែលអាចកើតមាន ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ អាល្លឺម៉ង់ ប្រកាន់ជំហរមិនបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន!
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវ គោលជំហរ របស់លោក ដែលសម្រេច មិនបញ្ជូនកាំជ្រួច Taurus រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាព វាយប្រហារដល់ទីក្រុងមូស្គូ។