Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២២.៤៣៨នាក់និងរបួស៥៧.៦១៤នាក់!

អាជ្ញាធរសុខាភិបាលដែនដី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 22,438 នាក់ត្រូវបានសម្លាប់ និង 57,614 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតពេលនេះ។

ការបំផ្ទុះគ្រាប់បែក ក្នុងពិធីគោរព​វិញ្ញាណ​ក្ខ​ន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ បណ្ដាលឱ្យស្លាប់២០នាក់!

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងប្រទេស​អ៊ីរ៉ង់ បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មានការ​បំផ្ទុះ​គ្រាប់បែក​មួយ នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការគោរព​ដល់​វិញ្ញាណ​ក្ខន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដ៏​លេចធ្លោ​ម្នាក់ ។

Update៖ អ៊ីស្រាអែលប្តេជ្ញាស្វែងរក និងតាមសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ទាំងអស់! 

ប្រមុខសេវាចារកម្មបរទេស របស់អ៊ីស្រាអែល បានប្តេជ្ញាថា នឹងតាមដាន ដើម្បីសម្លាប់មេដឹកនាំក្រុមហាម៉ាសទាំងអស់!។ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់ មន្ត្រីជាន់ខ្ពស់បំផុតទីពីររបស់អង្គការសកម្មប្រយុទ្ធហាម៉ាស់។

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនដល់៦៥នាក់ហើយ!

ចំនួន​អ្នកស្លាប់​ដោយសារ ការរញ្ជួយ​ដី​ដែល​បន្ត​នៅ​ភាគ​កណ្តាល នៃ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់៦៥ នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អាជ្ញាធរ​ក្នុង​តំបន់​.!។​

នាវាពាណិជ្ជកម្មយក្សMaersk ប្រកាសផ្អាកប្រតិបត្តិការដឹកជញ្ជូន នៅសមុទ្រក្រហម!

ក្រុមហ៊ុនដឹកជញ្ជូនយក្ស របស់ដាណឺម៉ាក Maersk បានប្រកាសកាលពីថ្ងៃអង្គារថា៖ ខ្លួននឹងផ្អាកប្រតិបត្តិការ នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ជុំវិញការវាយប្រហារ ជាបន្តបន្ទាប់នៃក្រុម Houthi ។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារសម្លាប់ អនុប្រធានក្រុមហាម៉ាស់នៅរដ្ឋធានីលីបង់!

ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអង្គារបានបញ្ជាក់ពីការធ្វើឃាត នាយករងរបស់ខ្លួនគឺលោក Saleh Arouri នៅក្នុងរដ្ឋធានី Beirut ប្រទេសលីបង់។

មូលដ្ឋានទ័ពអាមេរិកនៅស៊ីរី បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក!

ក្រុមតស៊ូអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រតំណាង ឱ្យក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ជាច្រើន បានអះអាងទទួលខុសត្រូវ ចំពោះការបើកការវាយប្រហារ។ ដោយយន្តហោះគ្មានមនុស្សបើក kamikaze កាលពីថ្ងៃអង្គារ ទៅលើមូលដ្ឋាន Al-Shaddadi ក្នុងខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំង សហរដ្ឋអាមេរិកឈរជើង។

Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយ​ដីនៅ​ប្រទេស​ជប៉ុន បានកើនដល់៥៧​នាក់​ហើយ!

(តូក្យូ)៖ យ៉ាងហោចណាស់មនុស្ស៥៧ នាក់បានស្លាប់ នៅក្នុងការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារ ឧបទ្វីប Noto និងតំបន់ជុំវិញនៅកណ្តាល ប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកល ។

យន្តហោះអាកាសចរណ៍ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រ បណ្ដាលឱ្យឆេះស្លាប់៥នាក់!

(តូក្យូ)៖ យន្តហោះ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ បានបុកជាមួយឆ្មាំសមុទ្រជប៉ុន នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យ យន្តហោះទាំង២ឆេះ និងសម្លាប់សមាជិកឆ្មាំឆ្នេរសមុទ្រចំនួន5 នាក់ ។ ខណៈដែលអ្នកដំណើរ379 នាក់នៅលើជើងហោះហើរពាណិជ្ជកម្មនោះ បានរត់គេចខ្លួន…

អ៊ីស្រាអែល បដិសេធ​សំណើររបស់​ក្រុម​ហាម៉ាស ពាក់ព័ន្ធការដោះលែងចំណាប់ខ្មាំង​នៅ​ហ្គាហ្សា!

ថ្នាក់ដឹកនាំ​អ៊ីស្រាអែល បាន​ច្រានចោល​សំណើ​រ សម្រាប់​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ នឹង​ការដោះលែង​ចំណាប់ខ្មាំង​។​