Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៧.២៣៨នាក់និងរបួស៦៦.៤៥២នាក់!

ក្រសួងសុខាភិបាល នៃប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយបក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតពេលនេះ។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១០៧នាក់!

ក្រសួងសុខាភិបាល នៃប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 107នាក់ត្រូវបានសម្លាប់ និង165 នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។

Update៖ អ៊ីរ៉ាក់​បដិសេធ មិនសម្របសម្រួល​ជាមួយ អាមេរិកនោះឡើយ!

ក្រុង​បាកដាដ កាល​ពី​ថ្ងៃ​សៅរ៍ បាន​បដិសេធ ចំពោះ​ការសម្រប​សម្រួល ជា​មុន​ជាមួយ​អាមេរិក លើ​ការ​វាយ​ប្រហារ ចុង​ក្រោយ​របស់ ខ្លួន​នៅ​អ៊ីរ៉ាក់។

Update៖ ការវាយប្រហារសងសឹករបស់អាមេរិក បណ្ដាលឱ្យអ៊ីរ៉ាក់​ស្លាប់១៦នាក់!

រដ្ឋាភិបាលតេហេរ៉ង បាននិយាយថា យ៉ាងហោចណាស់មនុស្ស 16 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។

ដោយសារភ្លើងឆេះព្រៃស្លាប់៤០នាក់ រដ្ឋាភិបាលឈីលី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន!

ប្រទេសឈីលី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលប្រទេសនេះ កំពុងជួបនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លា នៅកណ្តាលប្រទេស ។ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់40 នាក់ហើយ។

Update៖ ទួរគី ចាប់ខ្លួន​មនុស្ស២៥​នាក់ ករណីបាញ់ប្រហារក្នុង​ព្រះវិហារ បណ្ដាលឱ្យស្លាប់ម្នាក់!

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរទួរគី បានចាប់ខ្លួនជនសង្ស័យចំនួន 25 នាក់ជាផ្លូវការ ។ ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសម្នាក់ក្នុងអំឡុងពេលបម្រើសេវា នៅព្រះវិហារមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងសប្តាហ៍មុននេះ។

Update៖ យុទ្ធជនគាំទ្រអ៊ីរ៉ង់១៨នាក់ បានស្លាប់ ដោយសារការវាយប្រហារ សងសឹករបស់អាមេរិក មកលើស៊ីរី! 

យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាស ដើម្នីសងសឹកនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុង Tehran ទាំងនៅអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃសុក្រ ។ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅឯមូលដ្ឋានដាច់ស្រយាលមួយ ក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារ​តាម​អាកាស​យ៉ាង​ទូលំទូលាយ​ត្រូវបាន​បញ្ជា ឱ្យ​ឆ្លើយតប​ទៅនឹង​ការស្លាប់​របស់​ទាហាន​អាមេរិក កាលពី​ថ្ងៃអាទិត្យ​មុន…

Update៖ អង្គការសហប្រជាជាតិ ថ្លែងថាកុមារនៅតំបន់ហ្គាហ្សា ចំនួន១៧,០០០នាក់ បានរងទុក្ខ និងឃ្លាតពីឪពុកម្ដាយ!

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា៖ យ៉ាងហោចណាស់មានកុមារ ចំនួន 17,000 នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានទុកចោល។ ដោយមិនបាននៅជាមួយឬត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេជិត 4 ខែ ក្នុងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ជុំវិញ។

Update៖ អាមេរិក​ចាប់ផ្តើម​ការ​វាយប្រហារ សងសឹក​អ៊ីរ៉ាក់និង​ស៊ី​រី បន្ទាប់​ពី​ទាហាន​អា​មេ​រិ​ក ៣​នាក់​ស្លាប់!

សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)-Quds Force និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។

អាមេរិក វាយប្រហារឃ្លាំងអាវុធដែលជាកម្មសិទ្ធិរបស់កងជីវពល Hashd al-Shaabi នៅប្រទេសអ៊ីរ៉ាក់! 

ឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិរបស់ កងកម្លាំងជីវពល Hashd al-Shaabi Shiite នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ កាលពីថ្ងៃសុក្រ ដោយសហរដ្ឋអាមេរិក ។