ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃសុក្រ(ទី១៣ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស៩៨នាក់..!។ ប្រភពពិសារព័ត៌មានAnadolu Agency។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.៨៧៥នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃសុក្រ(ទី១៣ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Update៖ អតីតមន្ត្រីយោធាស៊ីរី ត្រូវបានចោទប្រកាន់ពីបទទារុណកម្មនៅអាមេរិក!
អតីតមន្ត្រីយោធាស៊ីរីម្នាក់ ដែលមើលការខុសត្រូវកន្លែងឃុំឃាំងដ៏ល្បីមួយនៅក្រោមរបបរបស់លោក Bashar al-Assad ត្រូវបានចោទប្រកាន់ពីបទទារុណកម្មជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ លោក បៃដិន នឹងផ្ដល់ជំនួយជាអាវុធប្រមាណជា៥០០លានដុល្លារ ដល់អ៊ុយក្រែន!
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ)ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ជំនួយជាអាវុធទំហំទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់អ៊ុយក្រែន។
Update៖ នៅស៊ូដង់ខាងត្បូង ផ្ទុះជំងឺអាសន្នរោគបានសម្លាប់មនុស្ស៦០នាក់!
ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងប្រទេសស៊ូដង់ខាងត្បូងបានសម្លាប់មនុស្ស 60 នាក់ចាប់តាំងពីវាបានចាប់ផ្តើមកាលពីថ្ងៃទី 28 ខែតុលាមក នេះបើតាមរដ្ឋមន្ត្រីរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសុក្រ(ទី១៣ខែធ្នូ)។
Update៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ជំរុញឱ្យតួកគីបញ្ចុះបញ្ចូលក្រុមហាម៉ាស់ ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់!
លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃសុក្រ(ទី១៣ខែធ្នូ)បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសតួកគី អំពីសារៈសំខាន់ នៃការជំរុញក្រុមហាម៉ាស់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្គាហ្សា។
Update៖ កងកម្លាំងរុស្ស៊ី បានទៅដល់ជាយក្រុង Pokrovsk នៅភាគខាងកើតអ៊ុយក្រែន!
កងកម្លាំងរុស្ស៊ី កំពុងឈានទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ដោយបានទៅដល់ជាយក្រុង Pokrovsk ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ។ អ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បានអះអាងថាកងកម្លាំងពិសេសរបស់រុស្ស៊ីបានចូលទៅក្នុងទីក្រុងនិងបានគ្រប់គ្រងមជ្ឈមណ្ឌលដឹកជញ្ជូន។
Update៖ លោក Macron សម្រេចតែងតាំង លោក Francois Bayrouជានាយករដ្ឋមន្រ្តីថ្មី!
លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃសុក្រ(ទី១៣ខែធ្នូ)បានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាលជានាយករដ្ឋមន្រ្តីថ្មីបន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់៦៦នាក់ទៀត!
អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៣០នាក់ និងរងរបួស៥០នាក់ផ្សេងទៀតដែលកំពុងជ្រកកោននៅក្នុងការិយាល័យប៉ុស្តិ៍ ប្រៃសណីយ៍មួយ ស្ថិតនៅភាគកណ្ដាលនៃតំបន់ហ្កាហ្សា ដោយធ្វើឱ្យចំនួនអ្នកស្លាប់កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នៅទូទាំងតំបន់ហ្កាហ្សាកើនដល់ ៦៦នាក់។
Update៖ ក្រុមភេរវករ PKK ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននឹងរត់ពន្ធមនុស្សនៅអឺរ៉ុប!
Europol ដែលជាទីភ្នាក់ងារអនុវត្តច្បាប់របស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែធ្នូ) បានរាយការណ៍ថាអង្គការភេរវករ PKK មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មដូចជាការជួញដូរគ្រឿងញៀន និងការរត់ពន្ធមនុស្សនៅក្នុងទ្វីបអឺរ៉ុបដោយបង្កើតថវិការាប់លានអឺរ៉ូ។