Update៖ ស៊ុយអែត បង្ហាញការបារម្ភជុំវិញភាពតានតឹងរវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង!

រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson បានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពរបស់យោធាចិន មកលើនាវា និងទូកហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង ។

UN ថ្កោលទោស មីយ៉ាន់ម៉ា ដែលវាយប្រហារ លើជនស៊ីវិលស្លូតត្រង់!

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយថា៖ លោកថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅលើការវាយប្រហារ នាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ។ ដែល បានសម្លាប់ជនស៊ីវិល ជាច្រើននាក់នៅរដ្ឋ Rakhine ភាគខាងលិច និងតំបន់…

Update៖ បារាំង នឹងផ្តល់យន្តហោះចម្បាំងរួមទាំងការហ្វឹកហាត់ ដល់អ៊ុយក្រែន!

ថ្លែងក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ ក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍(០៦ មិថុនា) ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសផ្តល់ឱ្យអ៊ុយក្រែននូវ យន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ (Mirage…

Romelu Lukaku បង្ហាញតម្រុយទៅកាន់ Napoli មុនពេល ចាកចេញពី Chelsea!

ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់ Chelsea បាន​បង្ហាញ​ថា​គាត់​នឹង​បើក​ចំហ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ លោក Antonio Conte នៅ ក្លឹប Napoli។

អេ​ស្ប៉ា​ញ សម្រេចចូលរួម​ក្នុងសំណុំរឿង​ប្រល័យពូជសាសន៍​ប្រឆាំង​នឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិICJ!

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសអេស្ប៉ាញ បានសម្រេចចូលរួមក្នុងសំណុំរឿង ប្រល័យពូជសាសន៍ របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។

Update៖ រុស្ស៊ីចាប់ខ្លួនពលរដ្ឋបារាំងម្នាក់ ដោយ​ចោទថា ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​យោធា!

គណៈកម្មាធិការស៊ើបអង្កេត របស់រុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ ពលរដ្ឋបារាំងម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីមូស្គូ ដោយចោទប្រកាន់ពីបទ៖ ប្រមូលព័ត៌មានដ៏រសើបអំពីសកម្មភាពយោធា។

Update៖ ក្រុមហ៊ូទី អះអាងថាខ្លួនរួមដៃជាមួយកងជីវពលអ៊ីរ៉ាក់ ក្នុងការវាយប្រហារ លើនាវាអ៊ីស្រាអែល!

ក្រុមឧទ្ទាម Houthi យេម៉ែន បានអះអាងថា ខ្លួនបានរួមគ្នាជាមួយកងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ធ្វើការវាយប្រហារលើទីក្រុង Haifa ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។

Update៖ អ៊ីរ៉ង់ចាប់​ខ្លួនភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែលម្នាក់ ចំពេល​មាន​ភាព​តានតឹង​កើនឡើង!

យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថា ជាចារកម្មរបស់អ៊ីស្រាអែល ។ គឺត្រូវបានចាប់ខ្លួន ដោយភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ នៅក្នុងខេត្ត Ardabil ភាគពាយ័ព្យ។

Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀន នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់!

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែង ដែលជាទីតាំងសម្រាប់ផ្តល់ជម្រកដល់ជនស៊ីវិលរាប់ពាន់នាក់ នៅភាគកណ្តាលហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៤០នាក់ហើយ ។ -នេះបើយោងតាមអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។

Update៖ លោក ពូទីន និយាយថាតុលាការអាមេរិក ត្រូវគេប្រើប្រាស់ សម្រាប់ប្រឆាំងនឹងលោកត្រាំ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមិនខ្វល់នោះទេថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ។