Update៖ ទួរគី ចាប់ខ្លួន​មនុស្ស២៥​នាក់ ករណីបាញ់ប្រហារក្នុង​ព្រះវិហារ បណ្ដាលឱ្យស្លាប់ម្នាក់!

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរទួរគី បានចាប់ខ្លួនជនសង្ស័យចំនួន 25 នាក់ជាផ្លូវការ ។ ពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសម្នាក់ក្នុងអំឡុងពេលបម្រើសេវា នៅព្រះវិហារមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងសប្តាហ៍មុននេះ។

Update៖ យុទ្ធជនគាំទ្រអ៊ីរ៉ង់១៨នាក់ បានស្លាប់ ដោយសារការវាយប្រហារ សងសឹករបស់អាមេរិក មកលើស៊ីរី! 

យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាស ដើម្នីសងសឹកនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុង Tehran ទាំងនៅអ៊ីរ៉ាក់ និងស៊ីរីកាលពីថ្ងៃសុក្រ ។ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅឯមូលដ្ឋានដាច់ស្រយាលមួយ ក្នុងប្រទេសហ្ស៊កដានី។ ការវាយប្រហារ​តាម​អាកាស​យ៉ាង​ទូលំទូលាយ​ត្រូវបាន​បញ្ជា ឱ្យ​ឆ្លើយតប​ទៅនឹង​ការស្លាប់​របស់​ទាហាន​អាមេរិក កាលពី​ថ្ងៃអាទិត្យ​មុន…

Update៖ អង្គការសហប្រជាជាតិ ថ្លែងថាកុមារនៅតំបន់ហ្គាហ្សា ចំនួន១៧,០០០នាក់ បានរងទុក្ខ និងឃ្លាតពីឪពុកម្ដាយ!

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា៖ យ៉ាងហោចណាស់មានកុមារ ចំនួន 17,000 នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានទុកចោល។ ដោយមិនបាននៅជាមួយឬត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេជិត 4 ខែ ក្នុងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ជុំវិញ។

Update៖ អាមេរិក​ចាប់ផ្តើម​ការ​វាយប្រហារ សងសឹក​អ៊ីរ៉ាក់និង​ស៊ី​រី បន្ទាប់​ពី​ទាហាន​អា​មេ​រិ​ក ៣​នាក់​ស្លាប់!

សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)-Quds Force និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។

អាមេរិក វាយប្រហារឃ្លាំងអាវុធដែលជាកម្មសិទ្ធិរបស់កងជីវពល Hashd al-Shaabi នៅប្រទេសអ៊ីរ៉ាក់! 

ឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិរបស់ កងកម្លាំងជីវពល Hashd al-Shaabi Shiite នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ កាលពីថ្ងៃសុក្រ ដោយសហរដ្ឋអាមេរិក ។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១១៨នាក់និងរបួស១៩០នាក់!

ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១១៨នាក់ត្រូវបានសម្លាប់ និង១៩០ នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៧,០១៩នាក់។

ក្រុមតាលីបង់ បដិសេធរបាយការណ៍របស់ UNដែលថាជំរុំអាល់កៃដា ស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន!

រដ្ឋាភិបាល​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ច្រានចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នូវ​របាយការណ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថ្មីៗ​នេះ​ដែល​អះអាង​ថា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាល់កៃដា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅលើ​ដីរបស់ខ្លួន។

Update÷រុស្ស៊ីអះអាងថា យន្តហោះដឹកឈ្លើយសឹករបស់ខ្លួនគឺ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល Patriot!

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ការស៊ើបអង្កេតរបស់ខ្លួន លើការធ្លាក់យន្តហោះយោធានៅក្នុងតំបន់ Belgorod កាលពីសប្តាហ៍មុន ដោយបានសន្និដ្ឋានថា យន្តហោះនោះត្រូវបាន “ធ្លាក់” ដោយសារការបាញ់ ប្រព័ន្ធការពារដែនអាកាស Patriot។

Update÷ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បាន​កើន​ឡើង​ដល់ ២៧.០១៩នាក់និងរបួស៦៦,១៣៩នាក់!

ក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ 27,019 នាក់ ខណៈដែលមនុស្ស 66,139 នាក់ផ្សេងទៀតបានរងរបួស។ ក្រសួង​សុខាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​ហ្គាហ្សា​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខណៈ​ការ​វាយលុក​យ៉ាង​សាហាវ​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​តំបន់​ហ្គាហ្សា​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១១៨។

Update÷អ៊ីស្រាអែល​ដោះលែង​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន១១៤ នាក់​ក្នុង​នោះ​មាន​ស្ត្រី ៤នាក់​!

អាជ្ញាធរអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន 114 នាក់ក្នុងនោះមានស្ត្រី 4 នាក់ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេលការវាយលុកនាពេលថ្មីៗនេះលើតំបន់ហ្គាហ្សាស្ទ្រីប។