ក្រុម hackers កូរ៉េខាងជើង បានស៊ើបការណ៍សម្ងាត់ ដើម្បីលួចព័ត៌មានសម្ងាត់យោធា ក្នុងបំណងគាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
Category: ពត៌មានអន្តរជាតិ
Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យចិនបញ្ឈប់ការគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន!
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ចប់ការគាំទ្ររបស់ខ្លួនសម្រាប់រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។
UN ប៉ាន់ស្មានថា ក្នុង១ឆ្នាំមានមនុស្សជិត៥០ម៉ឺននាក់ បានស្លាប់ដោយសាររលកកំដៅ!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា ក្នុង១ឆ្នាំៗមានមនុស្សស្លាប់ប្រមាណជាជិត៥០ម៉ឺននាក់ដោយសាររលកកំដៅ។ លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា យើងដឹងពីអ្វីដែលកំពុងជំរុញវា សាកដោយឥន្ធនៈហ្វូស៊ីល ការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលមកពីមនុស្ស ហើយយើងដឹងថាវានឹងកាន់តែអាក្រក់ទៅៗ។ លោកបានបន្តថា ការឡើងកម្តៅខ្លាំងគឺជាភាពខុសប្រក្រតីថ្មី។…
Update៖ សេវាសម្ងាត់ជំរុញឱ្យលោក ត្រាំ បញ្ឈប់ការប្រមូលផ្តុំនៅខាងក្រៅ!
យោងតាមរបាយការណ៍មួយបានឱ្យដឹងថា៖ សេវាសម្ងាត់កំពុងជំរុញដល់យុទ្ធនាការរបស់លោក Donald Trump ឱ្យបញ្ឈប់ការប្រមូលផ្តុំគ្នានៅខាងក្រៅ។ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី 13 ខែកក្កដា លើអតីតប្រធានាធិបតី នៅក្នុងរដ្ឋ Pennsylvania។
Update៖ សមាជិកគ្រួសាររបស់ចំណាប់ខ្មាំង ខកចិត្តចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល!
ក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា បានចេញធ្វើបាតុកម្ម នៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃពុធ ។ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក…!។
រដ្ឋអាជ្ញាបារាំង ចោទប្រកាន់បុរសជនជាតិរុស្ស៊ីម្នាក់ ពីបទធ្វើឱ្យប្រទេសបារាំងមានអស្ថិរភាព!
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ជនសង្ស័យជនជាតិរុស្ស៊ីម្នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំងពីបទ៖ រៀបចំផែនការ ធ្វើឱ្យមានអស្ថិរភាព ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស..!។
Update៖ អ៊ីស្រាអែលវាយប្រហារភាគខាងជើងហ្គាហ្សា កាលពីព្រឹកថ្ងៃពុធ ស្លាប់៥នាក់ទៀត!
កងទ័ពអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់បន្ថែមទៀត ។ នៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយនៅក្នុងទីក្រុង Jabalia ភាគខាងជើង Gaza Strip ។
នាវាចម្បាំងរបស់វៀតណាម បានទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី!
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បាននិយាយថា៖ នាវាចម្បាំងវៀតណាម១គ្រឿង ។ បានធ្វើដំណើរមកដល់កំពង់ផែទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ច។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ព្យុះទីហ្វុង បានបោកបក់ទៅលើកោះតៃវ៉ាន់ ជាហេតុនាំឱ្យផ្អាកជើងហោះហើរ!
ក្រុងតៃវ៉ាន់ បានត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Gaemi នៅថ្ងៃពុធនេះ ដោយបិទផ្សារហិរញ្ញវត្ថុជាបណ្តោះអាសន្ន ។ ចំណែកប្រជាពលរដ្ឋបានផ្អាកសកម្មភាពការងារ រីឯជើងហោះហើរត្រូវបានលុបចោល ខណៈទាហានប្រុងបៀប ជួយសង្រ្គោះ។ -នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៥នាក់ទៀត!
ក្រសួងសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា៖ ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៥៥នាក់ និងរបួស១១០នាក់.!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់ ៣៩.១៤៥នាក់ និងរបួសសរុបប្រហែល៩០.១៤៧នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។