Update៖ អ៊ីស្រាអែល វាយប្រហារលើផ្ទះក្នុងជំរុំជនភៀសខ្លួន ស្លាប់៩នាក់ ក្នុងនោះកុមារ៦នាក់!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៩នាក់ ក្នុងនោះកុមារ៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃអាទិត្យ។ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យ Eid al-Adha ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន al-Bureij នៅកណ្តាលហ្គាហ្សាស្ទ្រីប។

UN ព្រមានអំពីការផ្ទុះសង្គ្រាមធំ ខណៈក្រុមហេសបូឡានិងអ៊ីស្រាអែល វាយប្រហារគ្នា ឆ្លងព្រំដែនលីបង់!

មន្ត្រីអង្គការសហប្រជាជាតិ២នាក់ ដែលមានមូលដ្ឋាន នៅប្រទេសលីបង់បានព្រមាន ពីការគំរាមកំហែង ដែលនាំឱ្យសង្គ្រាមធំផ្ទុះឡើង។ ខណៈដែលការប្រយុទ្ធគ្នា ឆ្លងព្រំដែន រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលកំពុងបន្ត..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៣៣៧នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,337 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន..!។

Update៖ លោក ពូទីនថា កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា៖ កងទ័ពរុស្ស៊ីជិត៧០០.០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ។

Update៖ ប្រជាជនម៉ារ៉ុក ចំនួន៤៨ទីក្រុង បានប្រមូលផ្តុំគ្នាគាំទ្រប៉ាឡេស្ទីន!

ការប្រមូលផ្តុំសាមគ្គីភាព កាលពីថ្ងៃសុក្រ បានធ្វើឡើងនៅក្នុងទីក្រុងផ្សេងៗគ្នា នៅទូទាំងប្រទេសម៉ារ៉ុក។ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ដែលកំពុងជួបប្រទះការវាយលុក ដ៏សាហាវរបស់អ៊ីស្រាអែល អស់រយៈពេលជាង 250ថ្ងៃ។

Update៖ អ៊ីស្រាអែល​ទម្លាក់គ្រាប់បែក​ផូស្វ័រ លើទីប្រជុំជន​ជាច្រើន​ក្នុងប្រទេស​លីបង់ បណ្ដាលឱ្យឆាបឆេះ!

កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បានប្រើគ្រាប់បែកផូស្វ័រ ដោយកំណត់គោលដៅលើទីក្រុងជាច្រើននៅភាគខាងត្បូង ប្រទេសលីបង់។ ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃដែលរាលដាល និងគំរាមកំហែងដល់តំបន់លំនៅដ្ឋានជនស៊ីវិល..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.២៦៦នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,266 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំមុន..!។

Update៖ លោក បៃដិន និងលោក ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនរយៈពេល១០ឆ្នាំ!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយ ។ ដែលមានសុពលភាព១០ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ក្នុងគោលបំណងជំរុញវិស័យការពារ…

Update៖ ក្រុមហេសបូឡា បើកការវាយប្រហារ លើទីតាំងយោធាអ៊ីស្រាអែល នៅភាគខាងជើង!

ក្រុមហេសបូឡា បាននិយាយថា៖ ខ្លួនបានបើកការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតជាច្រើន សំដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល។ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃសង្រ្គាមដ៏រ៉ាំរ៉ៃរវាង ក្រុមប្រដាប់អាវុធលីបង់ និងអ៊ីស្រាអែល..!។

រដ្ឋសមាជិកចំនួន៤០ របស់អង្គការសហប្រជាជាតិ ទាមទារឱ្យដោះលែងបុគ្គលិក UN នៅក្នុងប្រទេសយេម៉ែន!

បេសកជនរបស់ ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសរបស់លោកស្រី និងរដ្ឋសមាជិកចំនួន 39របស់អង្គការសហប្រជាជាតិ កំពុងទាមទារឱ្យ មានការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិ “ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ” ដែលត្រូវបានឃុំឃាំង ដោយក្រុម Houthis ។