អាមេរិកនិងសម្ព័ន្ធមិត្ត និយាយថា កូរ៉េខាងជើង កំពុងលួចព័ត៌មានសម្ងាត់ពីយោធារបស់ខ្លួន!

ក្រុម hackers កូរ៉េខាងជើង បានស៊ើបការណ៍សម្ងាត់ ដើម្បីលួចព័ត៌មានសម្ងាត់យោធា ក្នុងបំណងគាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យចិនបញ្ឈប់ការគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ចប់ការគាំទ្ររបស់ខ្លួនសម្រាប់រុស្ស៊ី នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ -នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។

UN ប៉ាន់​ស្មាន​ថា ក្នុង១ឆ្នាំមានមនុស្ស​ជិត៥០​ម៉ឺន​នាក់ បានស្លាប់ដោយសាររលកកំដៅ!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានគូសបញ្ជាក់ថា ក្នុង១ឆ្នាំៗមានមនុស្សស្លាប់ប្រមាណជាជិត៥០ម៉ឺននាក់ដោយសាររលកកំដៅ។ លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា យើងដឹងពីអ្វីដែលកំពុងជំរុញវា សាកដោយឥន្ធនៈហ្វូស៊ីល ការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលមកពីមនុស្ស ហើយយើងដឹងថាវានឹងកាន់តែអាក្រក់ទៅៗ។ លោក​បាន​បន្ត​ថា ការ​ឡើង​កម្តៅ​ខ្លាំង​គឺ​ជា​ភាព​ខុស​ប្រក្រតី​ថ្មី​។…

Update៖ សេវាសម្ងាត់ជំរុញឱ្យលោក ត្រាំ បញ្ឈប់ការប្រមូលផ្តុំនៅខាងក្រៅ!

យោងតាមរបាយការណ៍មួយបានឱ្យដឹងថា៖ សេវាសម្ងាត់កំពុងជំរុញដល់យុទ្ធនាការរបស់លោក Donald Trump ឱ្យបញ្ឈប់ការប្រមូលផ្តុំគ្នានៅខាងក្រៅ។ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី 13 ខែកក្កដា លើអតីតប្រធានាធិបតី នៅក្នុងរដ្ឋ Pennsylvania។

Update៖ សមាជិកគ្រួសាររបស់ចំណាប់ខ្មាំង ខកចិត្តចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

ក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា បានចេញធ្វើបាតុកម្ម នៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃពុធ ។ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក…!។

រដ្ឋអាជ្ញាបារាំង ចោទប្រកាន់បុរស​ជនជាតិរុស្ស៊ីម្នាក់ ពីបទធ្វើ​ឱ្យប្រទេស​បារាំង​មាន​អស្ថិរភាព​!

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ជនសង្ស័យជនជាតិរុស្ស៊ីម្នាក់ ត្រូវបានចាប់ខ្លួន នៅប្រទេសបារាំងពីបទ៖ រៀបចំផែនការ ធ្វើឱ្យមានអស្ថិរភាព ក្នុងអំឡុងពេលកីឡាអូឡាំពិកទីក្រុងប៉ារីស..!។

Update៖ អ៊ីស្រាអែលវាយប្រហារភាគខាងជើងហ្គាហ្សា កាលពីព្រឹកថ្ងៃពុធ ស្លាប់៥នាក់ទៀត!

កងទ័ពអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ បានសម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់បន្ថែមទៀត ។ នៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយនៅក្នុងទីក្រុង Jabalia ភាគខាងជើង Gaza Strip ។

នាវាចម្បាំងរបស់វៀតណាម បានទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី!

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បាននិយាយថា៖ នាវាចម្បាំងវៀតណាម១គ្រឿង ។ បានធ្វើដំណើរមកដល់កំពង់ផែទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ច។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ព្យុះទីហ្វុង បានបោកបក់ទៅលើកោះតៃវ៉ាន់ ជាហេតុនាំឱ្យផ្អាកជើងហោះហើរ!

ក្រុងតៃវ៉ាន់ បានត្រៀមខ្លួនចំពោះការមកដល់នៃព្យុះទីហ្វុង Gaemi នៅថ្ងៃពុធនេះ ដោយបិទផ្សារហិរញ្ញវត្ថុជាបណ្តោះអាសន្ន ។ ចំណែកប្រជាពលរដ្ឋបានផ្អាកសកម្មភាពការងារ រីឯជើងហោះហើរត្រូវបានលុបចោល ខណៈទាហានប្រុងបៀប ជួយសង្រ្គោះ។ -នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៥នាក់ទៀត!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៥៥នាក់ និងរបួស១១០នាក់.!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់ ៣៩.១៤៥នាក់ និងរបួសសរុបប្រហែល៩០.១៤៧នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។