សារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
Category: ពត៌មានអន្តរជាតិ
Update៖ កងកម្លាំងយោធាប៉ារ៉ា វាយប្រហារស្លាប់មនុស្សជាង១០នាក់នៅស៊ូដង់!
អង្គការមិនមែនរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)ថា មនុស្សជាង១០នាក់បានស្លាប់ដោយសារកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) វាយប្រហារលើទីក្រុង និងភូមិជាច្រើន នៅភាគកណ្តាលប្រទេសស៊ូដង់។
Update៖ ពលរដ្ឋប៉ាឡេស្ទីន ភៀសខ្លួនចេញពីក្រុង Beit Lahiya នៃតំបន់ហ្កាហ្សា!
ប្រជាជនប៉ាឡេស្ទីន កំពុងភៀសខ្លួនចេញពីក្រុង Beit Lahiya តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី២២ ខែតុលា) ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្តដដែល។
ចិនថ្កោលទោសការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅមីយ៉ាន់ម៉ា!
ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយគ្រាប់បែកលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ(ទី១៨ខែតុលា) បានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។ -នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា។ ការវាយប្រហារនេះបានកើតឡើងក្នុងពេលដែលមានការកើនឡើង នៃអារម្មណ៍ប្រឆាំងចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីចិនបានដាក់សម្ពាធលើក្រុមឧទ្ទាមឱ្យបញ្ឈប់ការប្រយុទ្ធប្រឆាំងនឹងរបបយោធា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian…
Update៖ ចាប់ខ្លួនអតីតប្រធានាធិបតីអាល់បានី ពីបទលាងលុយកខ្វក់!
អតីតប្រធានាធិបតីអាល់បានី Ilir Meta ត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។
Update៖ ជប៉ុន អង់គ្លេស អ៊ីតាលី ព្រមព្រៀងគ្នាក្នុងការបង្កើនការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី!
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាក្នុងការតាមដានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍន៍រួមគ្នានៃយន្តហោះចម្បាំងជំនាន់ក្រោយ។
Update៖ សមាជិកសភាអាមេរិក អំពាវនាវឱ្យមានការអនុញ្ញាតដល់អ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សា!
សមាជិកសភាអាមេរិកជិតដប់នាក់ កាលពីថ្ងៃច័ន្ទ(ទី២១ខែតុលា) បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋមន្ត្រីការបរទេស Antony Blinken ដើម្បីជំរុញដល់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យអ្នកកាសែតអន្តរជាតិចូលទៅកាន់តំបន់ហ្គាហ្សា។
Update៖ អ៊ីស្រាអែល រៀបចំវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់ដើម្បីជាការសងសឹក!
អ៊ីស្រាអែលកំពុងត្រៀមរៀបចំ វាយប្រហារទៅលើអ៊ីរ៉ង់ ដើម្បីជាការសងសឹក ក្រោយអ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលចូលអ៊ីស្រាអែល កាលពីថ្ងៃទី 1 ខែតុលាកន្លងទៅ។
Update៖ អ៊ីស្រាអែលវាយប្រហារនៅភាគខាងត្បូងទីក្រុងបេរូត ស្លាប់៤នាក់ទៀត!
យ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់ និង 24 នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទ(ទី២១ខែតុលា)នៅជិតមន្ទីរពេទ្យក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់។
Update៖ អ៊ីស្រាអែលបង្កើនការវាយលុក នៅភាគខាងជើងតំបន់ហ្គាហ្សាដោយបានមនុស្ស២៩នាក់ទៀត!
យោងតាមប្រភពវេជ្ជសាស្រ្តបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស 29 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅភាគខាងជើងហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ(ទី២១ខែតុលា)។