ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការឆ្លើយតបដ៏សមស្របចំពោះការវាយប្រហារនៅសប្តាហ៍នេះលើទីតាំងយោធាអ៊ីរ៉ង់។
Category: ពត៌មានអន្តរជាតិ
Update៖ ការគាំទ្រពីអឺរ៉ុបខាងជើង ដល់អ៊ុយក្រែននឹងមានសម្ពាធលើរុស្ស៊ី!
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ អ៊ុយក្រែន បូកអឺរ៉ុបខាងជើង(Ukraine plus Northern Europe) កំពុងតែឈានទៅមុខ ហើយអាចបង្កើនសម្ពាធលើរុស្ស៊ីថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃចន្ទ…
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាកណ្តាល បណ្តាលឲ្យស្លាប់អ្នកកាសែត៥នាក់ទៀត!
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលបាននិយាយថា អ្នកកាសែតរបស់ប៉ាឡេស្ទីន 5 នាក់ទៀតបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា) ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីឆ្នាំមុនដល់ 182 ។
Update៖ ការស្លាប់និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងហ្កាហ្សាបង្កភាពតក់ស្លុតដល់ប្រមុខអង្គការសហប្រជាជាតិ!
លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២៧ តុលា) ថា លោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះកម្រិតនៃការស្លាប់និងរបួស ការបំផ្លិចបំផ្លាញដ៏អាក្រក់ នៅដែនដីហ្កាហ្សាភាគខាងជើង ជាទីដែលកងកម្លាំងអ៊ីស្រាអែលកំពុងបើកការវាយប្រហារ។
Update៖ រថយន្តបុកគ្នា នៅខាងក្រៅមូលដ្ឋានទ័ពកណ្តាលអ៊ីស្រាអែល ស្លាប់ម្នាក់និងរបួស៣៥នាក់!
យោងតាមការផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលម្នាក់បានស្លាប់ និង35 នាក់ទៀតរងរបួសនៅខាងក្រៅមូលដ្ឋានយោធាមួយនៅភាគកណ្តាលប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)ដោយរថយន្តដឹកដីបុក។
Update៖ អ៊ីស្រាអែល វាយប្រហារលើសាលារៀនហ្គាហ្សាស្លាប់មនុស្ស១១នាក់ទៀត!
វេជ្ជសាស្ត្រមួយបាននិយាយថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលផ្តល់ជម្រកដល់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅនៅភាគខាងលិចនៃទីក្រុង Gaza កាលពីថ្ងៃអាទិត្យ(ទី២៧ខែតុលា)។
Update៖ អ៊ីស្រាអែល និយាយថាក្រុមហាម៉ាស់និងក្រុមហេសបូឡា លែងជាឧបករណ៍សម្រាប់ប្រទេសអ៊ីរ៉ង់ទៀតហើយ!
លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់អាចនឹងលែងបានប្រើប្រាស់ក្រុមហាម៉ាស់ និងហេសបូឡាជាឈ្នាន់ដើម្បីវាយប្រហារអ៊ីស្រាអែលទៀតហើយ។
Update៖ មេដឹកនាំអ៊ីរ៉ង់ បញ្ជាឱ្យមន្ត្រីរបស់ខ្លួនត្រៀមឆ្លើយតបទៅនឹងការវាយប្រហារអ៊ីស្រាអែល!
លោក Ayatollah Ali Khamenei មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាឱ្យមន្ត្រីក្រោមឳវាទត្រៀមឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.៩០០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃសៅរ៍(ទី២៦ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។
Update៖ អ៊ីស្រាអែល ប្រើប្រាស់ដែនអាកាសគ្រប់គ្រងដោយអាមេរិកនៅអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់!
អ៊ីរ៉ង់ បានប្រកាសថាការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៊ីស្រាអែល ដោយបន្តថាយន្តហោះចម្បាំងអ៊ីស្រាអែលបានប្រើប្រាស់ដែនអាកាសដែលគ្រប់គ្រងដោយអាមេរិកលើប្រទេសអ៊ីរ៉ាក់ដើម្បីបាញ់មីស៊ីលចម្ងាយឆ្ងាយមកលើទីតាំងយោធាអ៊ីរ៉ង់ បណ្តាលឲ្យទាហានអ៊ីរ៉ង់ស្លាប់ចម្លោះ2ទៅ4នាក់។