Update៖ ក្រុមស៉ើបអង្កេតសម្ងាត់អាមេរិក អះអាងថា រុស្ស៊ីបានព្យាយាមបំពុលព័ត៌មាន ក្នុងការបោះឆ្នោត!

ក្រុមស៉ើបអង្កេតសម្ងាត់របស់អាមេរិក សង្កេតឃើញថា រុស្ស៊ីកំពុងធ្វើការជុំវិញសុចរិកភាពនៃការបោះឆ្នោតនៅអាមេរិក ដែលមានបំណងបំផ្លាញទំនុកចិត្ត និងបង្កការបែកបាក់គ្នាក្នុងចំណោមជនជាតិអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។

Update៖ យុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ទីពីរ បានស្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន!

ក្រសួងកោះតៃវ៉ាន់ បានឱ្យដឹងថា ពលរដ្ឋតៃវ៉ាន់ទីពីរដែលស្ម័គ្រចិត្តជួយអ៊ុយក្រែនក្នុងការប្រយុទ្ធនឹងរុស្ស៊ី ត្រូវបានស្លាប់បន្ទាប់ពីយុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ដំបូងគេបានស្លាប់នៅ សមរភូមិអ៊ុយក្រែន កាលពី ខែ វិច្ឆិកា ឆ្នាំ ២០២២។ ប្រភពពីសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ…

Update៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិក ចាប់ផ្តើមដំណើរការហើយ!

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ បានចាប់ផ្តើមហើយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយការបោះឆ្នោតនៅកន្លែងដំបូងគេ បានប្រព្រឹត្តទៅនៅ Dixville Notch ដែលជាសហគមន៍តូចមួយ ស្ថិតក្នុងរដ្ឋ New Hampshire។ ប្រភពពីសារព័ត៌មាន AFP។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក!

យោធាក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដែលជាការបាញ់បង្ហោះលើកទីពីររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានម៉ោងមុនពេលប្រជាជនអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ប្រភពពីសារព័ត៌មានCNA នៅព្រឹកថ្ងៃអង្គារទី 5 ខែវិច្ឆិកានេះ។

Update៖ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ គ្រូពេទ្យ២នាក់ក្នុងមណ្ឌលសុខភាពនៅភាគខាងត្បូងប្រទេសលីបង់! 

ក្រសួងសុខាភិបាលលីបង់ បាននិយាយ កាលពី ថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារលើមណ្ឌលសុខភាព១ក្នុងទីក្រុងBazouriye ភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់គ្រូពេទ្យពីរនាក់ ។

Update៖ អ្នកចំណាកស្រុក៥៥នាក់ បានស្លាប់នៅឆ្នេរសមុទ្រនៃកោះ Canary របស់ប្រទេសអេស្ប៉ាញ!

សារព័ត៌មានអេស្បាញ EFE បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា មនុស្ស 55 នាក់បានស្លាប់ដោយព្យាយាមទៅកោះ Canary របស់ប្រទេសអេស្ប៉ាញក្នុងទូកពីឆ្នេរសមុទ្រនៃទ្វីបអាហ្រ្វិកកាលពីចុងសប្តាហ៍។

Update៖ UNនិយាយថា ប្រទេសដែលផ្គត់ផ្គង់អាវុធក្នុងជម្លោះ ត្រូវមានទំនួលខុសត្រូវខាងសីលធម៌!

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទ(ទី៤ខែវិច្ឆិកា)ថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់អាវុធដល់ភាគីជម្លោះត្រូវតែមាន “ការទទួលខុសត្រូវខាងសីលធម៌” ។ប្រភពពីសារព័ត៌មាន Anadolu Agency។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.០០២នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី៤ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ ៣.០០២នាក់ហើយ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៣នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ(ទី៤ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៣៣នាក់ និងរបួស១៥៦នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.៤០០នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃចន្ទ(ទី៤ខែវិច្ឆិកា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។