បាក់រលំភោជនីយដ្ឋាន នៅឆ្នេរ Mallorca ប្រទេសអេស្ប៉ាញ ស្លាប់៤នាក់និងរបួស១៦នាក់!

សេវា​សង្គ្រោះបន្ទាន់​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់​បានស្លាប់ និង១៦នាក់​ទៀតរងរបួស ។ បន្ទាប់ពី​អគារ​កម្ពស់២ជាន់ បាក់​ដួលរលំ​នៅលើ​កោះ Majorca ប្រទេស​អេ​ស្ប៉ា​ញ​។​

Update៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ គាំទ្រចំពោះដីកាចាប់ខ្លួន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានសម្តែងការគាំទ្រ ចំពោះសំណើរបស់ប្រធានរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan សម្រាប់ដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល និងបានជំរុញឱ្យសហរដ្ឋអាមេរិក គោរពច្បាប់អន្តរជាតិ។

Update៖ អ៊ីស្រាអែលនៅតែប្រកាន់ជំហរ បន្តចរចាបទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា!

រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ណែនាំ​ក្រុម​ចរចា​របស់ខ្លួនឱ្យ បន្ត​ការចរចា​ឡើងវិញ​សម្រាប់​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា និង​កិច្ចព្រមព្រៀង​ដោះដូរ​ចំណាប់ខ្មាំង ។

ខ្យល់បក់ខ្លាំងដួលរលំ វេទិការនៅប្រទេសម៊ិកស៊ិក ស្លាប់៩នាក់របួស៥០នាក់!

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់ និង50នាក់ទៀតរងរបួស។ ខណៈដែលខ្យល់បក់ខ្លាំងបានបណ្តាលឱ្យវេទិការដួលរលំ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃពុធនៅក្នុងរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៊ិកស៊ិក។

Update៖ រុស្ស៊ី ចាប់ខ្លួនឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ ពីបទពុករលួយក្នុងជួរកងទ័ព!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសរុស្ស៊ី បានចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ពីបទ(ពុករលួយ)ក្នុងជួរកងទ័ព.!។ ដោយធ្វើឱ្យគាត់ ក្លាយជាមន្ត្រីជាន់ខ្ពស់ទីបី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធ នឹងការក្លែងបន្លំក្នុងរយៈពេលមួយខែ កន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា៖ តុលាការយោធាបានដាក់ឧត្តមសេនីយ៍ឯក Vadim Shamarin…

Update៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស ដើម្បីប្រឆាំងនឹងគ្រាប់បែកទំនើប របស់រុស្ស៊ី!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី 22 ខែឧសភា បានអំពាវនាវជាថ្មីម្ដងទៀត ក្នុងការស្នើសុំប្រព័ន្ធការពារដែនអាកាសពីលោកខាងលិច.!។ ដើម្បីប្រឆាំងនឹងគ្រាប់បែក guided bombs ជាគ្រាប់បែកឆ្លាតវៃ ដែលរុស្ស៊ី វាយប្រហារមកលើអ៊ុយក្រែន..!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦២នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ការវាយប្រហារ របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស62នាក់និងរបួស138នាក់ទៀតក្នុងរយៈពេល24ម៉ោង ចុងក្រោយនេះ។

Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើនដល់៣៥.៧០៩នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយលុករបស់អ៊ីស្រាអែល បានកើនឡើងដល់ 35,709 នាក់ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំមុន។

រដ្ឋមន្រ្តីសន្តិសុខវៀតណាម បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់វៀតណាម!

(ហាណូយ)៖ កាលពីព្រឹកទី២២ ខែឧសភា រដ្ឋមន្រ្តីសន្តិសុខសាធារណៈនៃប្រទេសវៀតណាម លោក To Lam ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំង ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម។ -នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។​

Update៖ ក្រុមសាស្ត្រាចារ្យនិងនិស្សិត រាប់ពាន់នាក់ ធ្វើញត្តិទាមទារឱ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា!

អ្នកសិក្សាអ៊ីស្រាអែល ជាង1,400 នាក់ បានចុះហត្ថលេខាលើញត្តិដើម្បីអំពាវនាវឱ្យ រដ្ឋាភិបាលបញ្ចប់សង្រ្គាមដ៏សាហាវ លើតំបន់ហ្គាហ្សាស្ទ្រីប.!។