អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានតែងតាំងលោកស្រី Sigrid Kaag ជាអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សា។
Category: ពត៌មានអន្តរជាតិ
ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានស្លាប់ដោយសារការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅស៊ីរី!
ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
មនុស្សរាប់ម៉ឺននាក់ នៅប្រទេសថៃ កំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង!
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ (២៥ ធ្នូ)ថា ទឹកជំនន់ដែលបង្កឡើង ដោយសារទឹកភ្លៀង!។ បានលិចលុងផ្ទះសម្បែង ផ្លូវ ជាច្រើននៅភាគខាងត្បូងប្រទេសថៃ ខណៈផ្លូវរថភ្លើងមួយចំនួន ត្រូវបានបង្ខំឱ្យបិទផងដែរ។
ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស៧៦នាក់ក្នុងសហគមន៍ នៃប្រទេសនីហ្សេរីយ៉ា!
មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ មនុស្ស៧៦នាក់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់សម្លាប់ នៅទីតាំងសហគមន៍ភាគខាងជើង និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។ ការវាយប្រហារ បានកើតឡើងនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋាន Bokkos និង Barkin-Ladi នៃរដ្ឋ Plateau។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២០.៦៧៤នាក់ហើយ និងរបួសជាង៥០.០០០នាក់!
ក្រសួងសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ ជាជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២០.៦៧៤នាក់ហើយ។
អ៊ីរ៉ង់បដិសេធថា ខ្លួនពុំបានវាយប្រហារនាវាដឹកប្រេង ក្នុងសមុទ្រឥណ្ឌា ដូចដែលអាមេរិកចោទប្រកាន់នោះឡើយ!
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាសច្រានចោល ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងតេអេរ៉ង់បានវាយប្រហារកប៉ាល់ ដឹកប្រេងគីមីនៅក្នុងមហាសមុទ្រឥណ្ឌា ។ ខណៈដែលភាពតានតឹង កើនឡើងទូទាំងពិភពលោក ជុំវិញការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រ។
អង្គការសុខភាពពិភពលោក ថ្លែងថាភាពអត់ឃ្លាន កាន់តែធ្ងន់ធ្ងរនៅមន្ទីរពេទ្យហ្គាហ្សា!
អង្គការសុខភាពពិភពលោក ប្រកាសថា ខ្លួនបានដឹកនាំបេសកកម្ម ទៅកាន់មន្ទីរពេទ្យ ។ ដែលមិនមានមុខងារ នៅភាគខាងជើងហ្គាហ្សាកាលពីចុងសប្តាហ៍ ដោយបាន ពណ៌នាអំពីការកើនឡើង នៃភាពអស់សង្ឃឹម និងភាពអត់ឃ្លាន ដែលកំពុងជំរុញឱ្យមានការផ្គត់ផ្គង់រថយន្តជំនួយដល់អ្នកស្រុក។
បាតុករ នៅប្រទេសម៉ារ៉ុក ផ្ទុះការតវ៉ាគាំទ្រប៉ាឡេស្ទីន និងស្នើឱ្យរដ្ឋាភិបាលខ្លួន ផ្តាច់ទំនាក់ទំនងជាមួយ អ៊ីស្រាអែល!
មនុស្សរាប់ពាន់នាក់ បាននាំគ្នាដើរដង្ហែក្បួនដ៏ធំមួយ ដើម្បីបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីន នៅក្នុងទីក្រុងរ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក ដោយទាមទារឲ្យម៉ារ៉ុក បញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល។
Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាស លើជំរុំជនភៀសខ្លួន នៅហ្គាហ្សា ស្លាប់៧០នាក់!
ទូរទស្សន៍រដ្ឋប៉ាឡេស្ទីន បានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន al-Maghazi នៅកណ្តាលហ្គាហ្សាស្ទ្រីប.!។
ចិនថា ហ្វីលីពីន សមគំនិតជាមួយបរទេសខាងក្រៅ ដើម្បីបង្កហេតុនៅសមុទ្រចិនខាងត្បូង!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ បានចោទប្រកាន់ហ្វីលីពីនថា បានបំពានចូលទឹកដីរបស់ចិន ។ ក្នុងតំបន់សមុទ្រចិនខាងត្បូង ម្ដងហើយម្ដងទៀត ព្រមទាំងបំប៉ោងបំផ្លើសព័ត៌មានមិនពិត និងបានសមគំនិត ជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កចលាចល។