ទួរគី អំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាមរួមគ្នា ប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា!

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅថ្ងៃសុក្រសប្តាហ៍នេះ។ បានអំពាវនាវឱ្យបណ្តាប្រទេសអ៊ីស្លាម ធ្វើសកម្មភាពរួមគ្នា ដើម្បីប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ មេទ័ពជើងគោកអ៊ុយក្រែន ត្រូវបានដកចេញពីមុខតំណែងជាផ្លូវការ!

ប្រមុខកងទ័ពអ៊ុយក្រែន លោកនាយឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដកចេញពីតំណែង ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅ​តំបន់ហ្គា​ហ្សា​ស្លាប់១៣០នាក់!

ក្រសួងសុខាភិបាលហ្គាហ្សា នៅ​ថ្ងៃ​ព្រហស្បតិ៍ បាននិយាយថា ការវាយប្រហារ របស់​អ៊ីស្រាអែល​បានធ្វើឱ្យ​មនុស្ស130នាក់​ស្លាប់ និង170 នាក់​ផ្សេងទៀត​រងរបួស ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ ។

Update៖ ចំនួន​អ្នកស្លាប់​នៅ​តំបន់ហ្គា​ហ្សា បានកើនដល់២៧.៨៤០​នាក់​ហើយ​!

ចំនួន​អ្នកស្លាប់​របស់​ប៉ា​ឡេ​ស្ទី​ន ដោយសារការ វាយបករបស់​អ៊ីស្រាអែល មកលើតំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បាន​កើនឡើង​ដល់ 27,840 ហើយ​គិត​ចាប់តាំងពី​ថ្ងៃទី 7 ខែតុលា​មក​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅ​តំបន់ហ្គាហ្សា ស្លាប់១២៣នាក់!

សេចក្តីថ្លែងការណ៍ របស់ ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បានបញ្ជាក់កាលពីថ្ងៃពុធថា ការវាយប្រហារ របស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បណ្តាលឱ្យមនុស្ស១២៣នាក់ស្លាប់ និង១៦៩នាក់ផ្សេងទៀត បានរងរបួស។

កូរ៉េខាងជើង លុបចោល រាល់កិច្ចព្រមព្រៀង ជាមួយកូរ៉េខាងត្បូង ទាំងអស់!

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា សភាប្រជាជនកំពូល របស់ប្រទេសកូរ៉េខាងជើង ។

Update៖ អ៊ីស្រាអែល ច្រានចោលបទឈប់បាញ់របស់ក្រុមហាម៉ាស និងបញ្ជាឱ្យកងទ័ពត្រៀមវាយចូលទីក្រុងRafah! 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ។

Update៖ អ៊ុយក្រែនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មកឱ្យខ្លួន!

អ៊ុយក្រែន កាលពីថ្ងៃទី០៧ ខែកុម្ភៈបានជំរុញឱ្យ សហភាពអឺរ៉ុបចាត់វិធានការជាបន្ទាន់។ ដើម្បីផ្ដល់គ្រាប់កាំភ្លើងធំមកស្តុកទុកនៅទីក្រុងKyiv សម្រាប់បញ្ជូនទៅទ័ពជួរមុខរបស់ខ្លួន ក្នុងបំណងទប់ទល់និង ការឈ្លានពានរបស់រុស្ស៊ី។

ប៉ូឡូញ ពង្រឹងប្រព័ន្ធការពារដែនអាកាស ខណៈរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន!

ប៉ូឡូញបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន សកម្មនៅទូទាំងប្រទេស ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី មកលើតំបន់អ៊ុយក្រែន ដែលនៅជិតព្រំដែនប៉ូឡូញ កាលពីព្រឹកថ្ងៃពុធ។

Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើនដល់២៧.៧០៨ នាក់ និងរបួស៦៧.១៧៤នាក់!

ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បានបញ្ជាក់កាលពីថ្ងៃពុធថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីនចំនួន២៧.៧០៨ នាក់ត្រូវបានសម្លាប់ និង៦៧.១៧៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។