គ្រោះរអិលបាក់ដី នៅប្រទេសចិនកាលពីថ្ងៃអាទិត្យ បាត់ខ្លួនមនុស្ស៨នាក់! 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់ខ្លួន។ បន្ទាប់ពីការបាក់ដី វាយប្រហារភូមិមួយ ក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ។

Update៖ អ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៊ី ស្លាប់៣នាក់និងរបួស១២០នាក់!

រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា៖ មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់និងជាង១២០នាក់ទៀតរងរបួស។ ដោយសារកាំជ្រួច របស់អ៊ុយក្រែន វាយប្រហារលើទីក្រុង Sevastopol ក្នុងតំបន់ Crimea ដែលជាទឹកដីរុស្ស៊ី។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៩៨នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,598 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១០១នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១០១នាក់ និងរបួសចំនួន១៦៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

Update៖ អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សា ២លើកចុងក្រោយនេះស្លាប់៤១នាក់!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៤១នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារ២ផ្សេងគ្នា របស់អ៊ីស្រាអែល លើទីក្រុងGaza ។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាសមកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់៣នាក់ទៀត!

យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង២៩នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារតាមអាកាស របស់រុស្ស៊ី ទៅលើទីក្រុង Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៥៥១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 37,551 នាក់ត្រូវបានស្លាប់។

Update៖ រុស្ស៊ីអះអាងថា អ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង ចូលក្នុងទឹកដីរបស់ខ្លួន!

មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បាននិយាយថា អ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ។ ដើម្បីវាយប្រហារ លើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៊ី តែមិនមានសេចក្ដីរាយការណ៍ ពីការខូចខាតនោះទេ…!។

Update៖ កាំភ្លើងធំបានផ្ទុះឡើង នៅលើតំបន់ហ្គាហ្សា ចំពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំង!

កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា)។

ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅប្រទេសបង់ក្លាដែស បន្ថែមទៀត!

មន្រ្តីជួយជនភៀសខ្លួន បាននិយាយថា៖ ការកើនឡើងនូវអំពើហិង្សាក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ បានជំរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ា ​​ឆ្លង​ចូល​ក្នុងប្រទេស​បង់ក្លាដែស ទោះបីជាទីក្រុង Dhaka ទទូចថា មិនអាចទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ..!។