អ្នកបើកយន្តហោះ ជនជាតិអាមេរិកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈរូបគាត់ លោតចេញពីយន្តហោះ F-35B មុនពេលធ្លាក់នៅជិតអាកាសយានដ្ឋាន Albuquerque។
Category: ពត៌មានអន្តរជាតិ
ប្រទេសកុងហ្គោ បង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីជាប់គាំងនយោបាយជាច្រើនខែ!
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសបង្កើតរដ្ឋាភិបាលថ្មី កាលពីថ្ងៃពុធ។ ដោយបញ្ចប់ភាពមិនច្បាស់លាស់ខាងនយោបាយ ជាង៥ខែចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី Felix Tshisekedi ឡើងវិញ។
Update៖ ចិនអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើក្រុងរ៉ាហ្វា!
ប្រទេសចិន កាលពីថ្ងៃពុធ បានធ្វើការអំពាវនាវម្តងទៀតទៅកាន់ប្រទេសអ៊ីស្រាអែល។ ដោយជំរុញឱ្យ បញ្ឈប់ការវាយប្រហារ លើទីក្រុង Rafah ក្នុងតំបន់ Gaza ដែលត្រូវបានឡោមព័ទ្ធ។
Update៖ លោក ហ្សេលេនស្គី ស្នើឱ្យលោក បៃដិន ចូលរួមកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារ បានជំរុញឱ្យលោក Joe Biden ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពខែមិថុនា នៅប្រទេសស្វីស។ ខណៈដែលលោកបាន ចោទប្រកាន់លោក Vladimir Putin របស់រុស្ស៊ីថា បានព្យាយាមបង្អាក់ការជួបជុំនេះ។
Update៖ ដោយសារឆ្លងជំងឺកូវីដ១៩ លោក ថាក់ស៊ីន សុំពន្យារពេលចូលសវនាការ!
តាសែត The Nation បានចុះផ្សាយកាលពីថ្ងៃទី២៨ ឧសភា នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំទៅកាន់ការិយាល័យអគ្គមេធាវី ឲ្យពន្យារពេលសវនាការលើសេចក្ដីសម្រេច ពាក់ព័ន្ធបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែ…
ប៉ូលីសហុងកុង ចាប់ខ្លួនមនុស្សចំនួន៦នាក់ ពាក់ព័ន្ធករណីបំបះបំបោរ!
សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ប៉ូលីសហុងកុង បានប្រើច្បាប់សន្តិសុខក្នុងស្រុក ដើម្បីចាប់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះស្ដ្រី៥នាក់ ពាក់ព័ន្ធករណី(បំបះបំបោរ)។
Update៖ អ៊ីស្រាអែលវាយប្រហារលើជំរុំភៀសខ្លួនរ៉ាហ្វា កាលពីថ្ងៃអាទិត្យ ស្លាប់២០០នាក់!
អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើរូបភាពដ៏ក្រៀមក្រំ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរុំនៅ Rafah ភាគខាងត្បូង Gaza Strip កាលពីថ្ងៃអាទិត្យ។
Update៖ ប្រទេសកាណាដាថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើជុំរុំភៀសខ្លួននៅទីក្រុងរ៉ូហ្វា!
ប្រទេសកាណាដា កាលពីថ្ងៃចន្ទបានថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតង់លំនៅដ្ឋានជនភៀសខ្លួននៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza Strip។
Update៖ កូរ៉េខាងជើងទទួលស្គាល់ ចំពោះការបាញ់បង្ហោះផ្កាយរណបចារកម្មទី២ របស់ខ្លួនបរាជ័យ!
ប្រទេសកូរ៉េខាងជើង បាននិយាយថា៖ ការប៉ុនប៉ងរបស់ខ្លួនក្នុងការដាក់ផ្កាយរណបចារកម្មទី២ ចូលទៅក្នុងគន្លងតារាវិថីបានបរាជ័យ នៅពេលដែលរ៉ុក្កែត ដែលកំពុងផ្ទុះ។
Update៖ ក្រុមហ៊ូទីអះអាងថា ខ្លួនបានវាយប្រហារ លើនាវាពិឃាតអាមេរិក២ទៅ៣គ្រឿង នៅសមុទ្រក្រហម!
ក្រុម Houthi របស់ប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃចន្ទថា៖ ខ្លួនបានកំណត់គោលដៅ លើនាវាពិឃាតអាមេរិកចំនួនពីរគ្រឿង និងនាវាចំនួនបីទៀត នៅក្នុងសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា។