រយៈពេល១០០ថ្ងៃ អ៊ីស្រាអែលចាប់ខ្លួនមនុស្ស៥.៨៧៥នាក់ នៅតំបន់West Bank!

អង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនប្រហែល 5,875 នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេល100ថ្ងៃ នៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់West Bank ដែលកាន់កាប់។

សម្តេចប៉ាប ហ្វ្រង់ស៊ីស មានប្រសាសន៍ថា សង្គ្រាមគឺជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ!

សម្តេចប៉ាប Francis កាលពីថ្ងៃអាទិត្យបានហៅសង្រ្គាមគ្រប់ទម្រង់ថាជា”ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ដោយសង្កត់ធ្ងន់ថា សង្រ្គាមមិនមែនជាវិធីដោះស្រាយជម្លោះនោះទេ។

Update៖ អ៊ីស្រាអែល​ថា ខ្លួនមិនបានប្រល័យ​ពូជ​សាសន៍នោះទេ ពោលគឺដើម្បីការពារខ្លួនប៉ុណ្ណោះ!

អ៊ីស្រាអែលនៅថ្ងៃសុក្រ១២ ខែមករា បានច្រានចោលការចោទប្រកាន់ របស់អាហ្រ្វិកខាងត្បូង នៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ។ ដែលថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅហ្គាហ្សា គឺជាយុទ្ធនាការដឹកនាំដោយរដ្ឋ នៃការប្រល័យពូជសាសន៍ប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន។

ក្រុម Houthis និយាយថា ខ្លួននឹងបន្តវាយប្រហារលើ នាវារបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Saba របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រថា បានរាយការណ៍ថា ក្រុម Houthis នឹងបន្តកំណត់គោលដៅលើ កប៉ាល់អ៊ីស្រាអែល ឬអ្នកដែលធ្វើដំណើរ ទៅកាន់ការកាន់កាប់ប៉ាឡេស្ទីន ។ ទោះបីជាមានការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើក្រុមនេះក៏ដោយ…

Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់២៣.៧០៨នាក់និងរបួស៦០.០៥០នាក់!

ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន23,708 នាក់ត្រូវបានសម្លាប់ និង 60,050 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី 7 ខែតុលា។

Update៖ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បន្តសំរាកនៅមន្ទីរពេទ្យ ពោលគឺក្រៅពន្ធនាគារ!

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលមានទោសជាប់ពន្ធនាគារ ។ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅ ក្នុងមន្ទីរពេទ្យ ដើម្បីទទួលការតាមដាន និងព្យាបាលស្ថានភាពជំងឺ។ 

នាង Rihanna ទម្លាយពីស្ទីលថ្មី យ៉ាងស្រទន់សម្រាប់នៃស្រ្តីមានផ្ទៃពោះ!

នៅពេលដែល Rihanna មានផ្ទៃពោះកូនដំបូង នៅឆ្នាំ២០២២ នាងបានបង្វែរព្រំដែនសង្គម បែបអភិរក្សនិយម ជាច្រើននៃរចនាប័ទ្មមាតុភាព។

រុស្ស៊ីថា​ ក្រុមប្រឹក្សាសន្តិសុខUNមិនអាចបំពេញអាណត្តិ​ របស់ខ្លួនបានទេ ដោយសារការប្រឆាំងរបស់អាមេរិក!

ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាណ៍នេះ​ថា​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនអាចបំពេញអាណត្តិរបស់ខ្លួនបានទេដោយសារតែការប្រឆាំងពីសហរដ្ឋអាមេរិក។

Update៖​ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា​ បានកេីនដល់២៣,៤៦៩នាក់​ នឹងរបួស៥៩,៦០៤នាក់!

ក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ជាជនជាតិ​ ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល​ លេីតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតពេលនេះបានកើនឡើងដល់ 23,469 នាក់។

Update៖ អ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងអាមេរិកនៅសមុទ្រអូម៉ង់​ តាមអំណាចតុលាការ!

កងទ័ពជើងទឹកអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ពីការរឹបអូសនាវាដឹកប្រេងរបស់អាមេរិកនៅសមុទ្រអូម៉ង់។