ប្រធានកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា នឹងវាយប្រហារលើអ៊ីស្រាអែលម្តងទៀត។
Category: ពត៌មានអន្តរជាតិ
Update៖ ជំងឺអុតស្វា ឬ Mpox បានសម្លាប់មនុស្សជាង១.០០០នាក់ នៅអាហ្វ្រិក!
អាហ្រ្វិក បានចុះបញ្ជីអំពីការស្លាប់មនុស្សថ្មីៗនេះចំនួន 50 នាក់កាលពីសប្តាហ៍មុនដោយសារជំងឺអុតស្វា ឬ Mpox ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 1,100 ចាប់តាំងពីដើមឆ្នាំមក ទិន្នន័យចុងក្រោយបំផុតដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្វ្រិក (Africa CDC) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)។
Update៖ ជនភៀសខ្លួនស៊ូដង់ បានរងគ្រោះដោយសារការប្រយុទ្ធគ្នារវាងកងកម្លាំងអេត្យូពីនិងក្រុមឧទ្ទាម!
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា ការប៉ះទង្គិចគ្នាថ្មីៗនេះរវាងកងកម្លាំងរដ្ឋាភិបាលអេត្យូពី និងកងជីវពល Fano ដែលមានមូលដ្ឋាននៅ Amhara បានកើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសអេត្យូពី ដោយបានធ្វើឱ្យជនភៀសខ្លួនស៊ូដង់ រាប់ពាន់នាក់ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៩នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍(ទី១៧.ខែតុលា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២៩នាក់ និងរបួស៩៣នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.៤៣៨នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃចន្ទ(ទី១៦ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។
Update៖ រុស្ស៊ីវាយប្រហារតាមអាកាសលើប្រទេសស៊ីរី ស្លាប់១០នាក់និងរបួស៣២នាក់!
ចំនួនអ្នកស្លាប់បានកើនដល់ ១០នាក់ និងរងរបួស ៣២ នាក់ ដោយសាររុស្ស៊ីវាយប្រហារតាមអាកាសមកលើខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី ។
Update៖ រុស្ស៊ីថា ខ្លួនវាយដណ្ដើមបានភូមិចំនួន២ទៀត នៅភាគខាងកើតអ៊ុយក្រែន!
ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ(ទី១៦ខែតុលា) បានអះអាងថាខ្លួនដណ្ដើមបានទីតាំងចំនួន២ពីអ៊ុយក្រែន នៅក្នុងតំបន់ Donetsk និង Luhansk ។
Update៖ ផ្ទុះឆេះរថយន្តដឹកប្រេង នៅប្រទេសនីហ្សេរីយ៉ា ស្លាប់៩០នាក់!
ប៉ូលិស.បាននិយាយកាលពីថ្ងៃពុធ(ទី១៦ខែតុលា)ថា យ៉ាងហោចណាស់មនុស្ស៩០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស ។
Update៖ អង្គការណាតូ នឹងផ្តល់ជំនួយយោធាជាង៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន!
ប្រមុខថ្មីរបស់អង្គការណាតូ.កាលពីថ្ងៃពុធ(ទី១៦ខែតុលា) បានប្រកាសកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនជាង៤០ពាន់លានដុល្លារ។ ដោយបញ្ជាក់ជាថ្មីនេះ ដើម្បីពង្រឹងការការពារអ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី….!។
Update៖ អាល្លឺម៉ង់ ប្រកាសបន្តផ្គត់ផ្គង់អាវុធដល់ប្រទេស អ៊ីស្រាអែល!
អធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃពុធ(ទី១៦ខែតុលា)បានសន្យាបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ីស្រាអែល…!។