លោកJurgen Klopp នឹងលាឈប់ពីដំណែងជាគ្រូបង្វឹក Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ!

លោក Jurgen Klopp បានប្រកាសថាគាត់នឹងចុះចេញពីតំណែងជាអ្នកចាត់ការក្រុមហង្សក្រហម Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយនិយាយថាគាត់ “អស់ថាមពល”ហើយ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៦.០៨៣នាក់ហើយ!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន១៨៣នាក់ បានស្លាប់ និង៣៧៧នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈដែលអ៊ីស្រាអែល បន្តការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប..!។

Update៖ អ៊ីស្រាអែលវាយប្រហារលើ អ្នកឈរតម្រង់ជួរ ទទួលស្បៀងអាហារ បណ្ដាលឱ្យស្លាប់២០នាក់!

ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន២០នាក់ និងរបួស១៥០នាក់។ ខណៈដែលពួកគេកំពុងតម្រង់ជួរ ទទួលជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍។ -ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់ហ្គាហ្សាបាននិយាយថា នេះជា”ឧក្រិដ្ឋកម្មសង្គ្រាម” ។

អាមេរិកនិងអ៊ីរ៉ាក់ យល់ព្រមចរចាគ្នា ដើម្បីបញ្ចប់វត្តមានយោធាអាមេរិក លើទឹកដីអ៊ីរ៉ាក់!

រដ្ឋាភិបាលទាំងពីរ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអនាគតនៃក្រុមចម្រុះយោធា ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណង កំណត់ពេលវេលាសម្រាប់ការដកទ័ព ជាដំណាក់កាល និងការបញ្ចប់នៃក្រុមចម្រុះ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៥.៩០០នាក់និងរបួស៦៤.១១០នាក់!

ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីនពីការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 25,900 នាក់។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារ ឆេះ​អគារ​នៅប្រទេសចិន បានកើនដល់៣៩​នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះអគារនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់39នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ បានបញ្ចប់កាលពីល្ងាចថ្ងៃពុធ។

Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់២៥.៧០០​នាក់ និងរបួស៦៣.៧៤០នាក់!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ 25,700 នាក់។

Update៖ រុស្ស៊ីបាញ់កាំជ្រួចផ្លោង មកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់១៨នាក់!

មនុស្ស១៨នាក់បានស្លាប់ និងជាង១៣០នាក់ទៀតរងរបួស បន្ទាប់ពីរុស្សីវាយប្រហារទីក្រុងធំៗ របស់អ៊ុយក្រែនដោយមីស៊ីល។

Update៖ នូវែលសេឡង់​ប្រកាសថា ខ្លួននឹង​ដាក់ពង្រាយ​ទ័ព​ទៅ​កាន់សមុទ្រ​ក្រហម!

ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកម្លាំងការពារជាតិ ដែលមានសមាជិកចំនួនប្រាំមួយ ប្រទេសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារសន្តិសុខដែនសមុទ្រនៅសមុទ្រក្រហម។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាសមកលើ អ៊ុយក្រែន បណ្ដាលអោយស្លាប់៩នាក់ និងរបួស៧០នាក់!

យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់ និង 70 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន រួមទាំងរដ្ឋធានី គៀវ ផងដែរ។