ប្រទេសលីបង់ ប្ដឹងអ៊ីស្រាអែល ទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធមិនគោរពដំណោះស្រាយ!

ប្រទេសលីបង់ កាលពីថ្ងៃពុធបានដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ដោយបានប្ដឹងអ៊ីស្រាអែល ពាក់ព័ន្ធមិនគោរព ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ1701។

វិមានក្រឹមឡាំងថា មិនមានពន្លឺសន្តិភាពដើម្បីបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែននោះទេ!

វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនមើលទៅមិនមានការរីកចម្រើន នៃដំណើរការសន្តិភាព ជុំវិញសង្គ្រាមនៅអ៊ុយក្រែននោះឡើយ។

បំផ្ទុះ​គ្រាប់បែក ស្លាប់ប៉ូលិស​៥​នាក់ របួស​២៧​នាក់ នៅ​ប្រទេសប៉ា​គី​ស្ថាន​!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ប៉ូលិស 5 នាក់បានស្លាប់ និង 27 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះនៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។

អ៊ីស្រាអែល សម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេសបូឡា នៅប្រទេសលីបង់!

ប្រភពសន្តិសុខចំនួន៣ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី០៨ មករា) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ នៅក្នុងកងកម្លាំង Radwan របស់ក្រុមហេសបូឡា។

ទាហាន​អ៊ីស្រាអែល បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​៣នាក់ នៅ​តំបន់​West Bank!

កងទ័ព​អ៊ីស្រាអែល កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​សម្លាប់​យុវជន​ប៉ាឡេស្ទីន​៣នាក់ នៅ​តំបន់ West Bank ដែល​កាន់កាប់។

Update៖ រុស្ស៊ីបើកការវាយប្រហារ តាមអាកាស មកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់៤នាក់ របួស៣០នាក់!

យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ និង៣០នាក់ផ្សេងទៀត បានរងរបួស។ ដោយសារតែការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រីក្នុងតំបន់កាលពីថ្ងៃចន្ទ។

កសិករ​អាល្លឺម៉ង់ ផ្ទុះការតវ៉ា ប្រឆាំងនិងរដ្ឋាភិបាល ដែលកាត់​ប្រាក់​ឧបត្ថម្ភសម្រាប់កសិកម្ម!

កសិកររាប់ពាន់នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមការតវ៉ាទូទាំងប្រទេស កាលពីថ្ងៃចន្ទ ។ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការ ឧបត្ថម្ភធនផ្នែកកសិកម្ម។

Update៖ ប្រទេសដាណឺម៉ាក សម្រេចពន្យារពេលផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន!

ការបរិច្ចាគយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាក ដល់អ៊ុយក្រែន នឹងត្រូវពន្យារពេល រហូតដល់ប្រាំមួយខែទៀត។ នេះបើតាមកាសែត របស់ដាណឺម៉ាក Berlingske បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារ ប្រទេសរបស់ប្រទេសនេះ។

ចិនដាក់ទណ្ឌកម្ម លើក្រុមហ៊ុនអាមេរិកចំនួន៥ ដែលបានលក់អាវុធឱ្យទៅ កោះតៃវ៉ាន់!

កាលពីថ្ងៃអាទិត្យនេះ ចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥​ ។ ដែលជាការឆ្លើយតបចំពោះការចូលរួមពាក់ព័ន្ធ​របស់ពួកគេ ក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។

លីប៊ីប្រកាសអាសន្ន នៅតំបន់អណ្ដូងប្រេង Sharara ដោយសារក្រុមបាតុករ តវ៉ាចំពោះការខ្វះប្រេងឥន្ធនៈ!

សាជីវកម្មប្រេងជាតិ(NOC) របស់ប្រទេសលីប៊ី បានប្រកាសអាសន្ន កាលពីថ្ងៃអាទិត្យនៅឯអណ្តូងប្រេងSharara នៅភាគខាងត្បូងប្រទេសលីប៊ី ចំពេលមានការតវ៉ា។