ប្រទេសលីបង់ កាលពីថ្ងៃពុធបានដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ដោយបានប្ដឹងអ៊ីស្រាអែល ពាក់ព័ន្ធមិនគោរព ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ1701។
Category: ពត៌មានអន្តរជាតិ
វិមានក្រឹមឡាំងថា មិនមានពន្លឺសន្តិភាពដើម្បីបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែននោះទេ!
វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនមើលទៅមិនមានការរីកចម្រើន នៃដំណើរការសន្តិភាព ជុំវិញសង្គ្រាមនៅអ៊ុយក្រែននោះឡើយ។
បំផ្ទុះគ្រាប់បែក ស្លាប់ប៉ូលិស៥នាក់ របួស២៧នាក់ នៅប្រទេសប៉ាគីស្ថាន!
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ប៉ូលិស 5 នាក់បានស្លាប់ និង 27 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះនៅភាគពាយព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ។
អ៊ីស្រាអែល សម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេសបូឡា នៅប្រទេសលីបង់!
ប្រភពសន្តិសុខចំនួន៣ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី០៨ មករា) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ នៅក្នុងកងកម្លាំង Radwan របស់ក្រុមហេសបូឡា។
ទាហានអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៣នាក់ នៅតំបន់West Bank!
កងទ័ពអ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទបានសម្លាប់យុវជនប៉ាឡេស្ទីន៣នាក់ នៅតំបន់ West Bank ដែលកាន់កាប់។
Update៖ រុស្ស៊ីបើកការវាយប្រហារ តាមអាកាស មកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់៤នាក់ របួស៣០នាក់!
យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ និង៣០នាក់ផ្សេងទៀត បានរងរបួស។ ដោយសារតែការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន ។ នេះបើយោងតាមមន្ត្រីក្នុងតំបន់កាលពីថ្ងៃចន្ទ។
កសិករអាល្លឺម៉ង់ ផ្ទុះការតវ៉ា ប្រឆាំងនិងរដ្ឋាភិបាល ដែលកាត់ប្រាក់ឧបត្ថម្ភសម្រាប់កសិកម្ម!
កសិកររាប់ពាន់នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមការតវ៉ាទូទាំងប្រទេស កាលពីថ្ងៃចន្ទ ។ ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការ ឧបត្ថម្ភធនផ្នែកកសិកម្ម។
Update៖ ប្រទេសដាណឺម៉ាក សម្រេចពន្យារពេលផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន!
ការបរិច្ចាគយន្តហោះចម្បាំង F-16 របស់ប្រទេសដាណឺម៉ាក ដល់អ៊ុយក្រែន នឹងត្រូវពន្យារពេល រហូតដល់ប្រាំមួយខែទៀត។ នេះបើតាមកាសែត របស់ដាណឺម៉ាក Berlingske បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារ ប្រទេសរបស់ប្រទេសនេះ។
ចិនដាក់ទណ្ឌកម្ម លើក្រុមហ៊ុនអាមេរិកចំនួន៥ ដែលបានលក់អាវុធឱ្យទៅ កោះតៃវ៉ាន់!
កាលពីថ្ងៃអាទិត្យនេះ ចិនបានប្រកាសដាក់ទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ។ ដែលជាការឆ្លើយតបចំពោះការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន។
លីប៊ីប្រកាសអាសន្ន នៅតំបន់អណ្ដូងប្រេង Sharara ដោយសារក្រុមបាតុករ តវ៉ាចំពោះការខ្វះប្រេងឥន្ធនៈ!
សាជីវកម្មប្រេងជាតិ(NOC) របស់ប្រទេសលីប៊ី បានប្រកាសអាសន្ន កាលពីថ្ងៃអាទិត្យនៅឯអណ្តូងប្រេងSharara នៅភាគខាងត្បូងប្រទេសលីប៊ី ចំពេលមានការតវ៉ា។