បុរសម្នាក់ត្រូវជនមិនស្គាល់មុខ ចាក់១កាំបិត បណ្ដាលឱ្យស្លាប់នៅខណ្ឌទួលគោក!

(ភ្នំពេញ)៖ ក្រោយពីមានអំពើឃាតកម្ម សមត្ថកិច្ចកំពុង រកចាប់ខ្លួនឃាតក ដែលចាក់បុរសម្នាក់ បណ្តាលឱ្យស្លាប់នៅតាមផ្លូវ រួចគេចខ្លួនបាត់។ហេតុការណ៍នេះ បានកើតឡើង នៅជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែធ្នូ។

Update៖ ស្ថាប័នអយ្យការកោះហៅលោក ប៉ូ ចាន់នី ឱ្យចូលបំភ្លឺជាលើកទី២ តាមបណ្ដឹងរបស់ ផែង វណ្ណៈ!

(ភ្នំពេញ)៖ បន្ទាប់ពីពន្យារពេលចូលបំភ្លឺចំនួន១លើក…! ឥឡូវស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកណ្តាល បានចេញដីកាកោះហៅ លោក ប៉ូ ចាន់នី ឱ្យចូលបំភ្លឺ នៅព្រឹកទី១៤.១២.២០២៣។

ក្រុមហ៊ុនស្រាបៀ ប្ដឹងលោកផ្កាយ៣ គឹម ជាតិ ដោយចោទថា ទារប្រាក់ពីខ្លួនបានសម្រចចំនួន១០ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ លោក គឹម ជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ..!។ បានរងការចោទប្រកាន់ថា កាលពីអំឡុងឆ្នាំ២០២១ រូបលោកដឹកនាំកម្លាំង ចុះបិទឃ្លាំងស្តុកស្រារបស់”ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប”។

ខ្មែរនិងវៀតណាម សម្រុកចូលលេងល្បែង ក្នុងកាស៊ីណូនៅ”សង្កាត់ច្រកម្ទេសក្រុងបាវិត”ដោយពុំមានការទប់ស្កាត់!

(ស្វាយរៀង)៖ បងប្អូនអ្នកច្បាប់ប្រាកដជាបានដឹងហើយថា ជាគោលការណ៍កាស៊ីណូនិមួយៗនៅកម្ពុជាគេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ!។ ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ។

Update៖ បុរសដែលសម្លាប់សង្សា យកសពមកចងក.នៅខណ្ឌពោធិ៍សែនជ័យ បានចូលសារភាពកំហុសនៅ ខេត្តសៀមរាប!

(សៀមរាប)៖ ទីបំផុតអំពើឃាតកម្មសម្លាប់សង្សាខ្លួនឯង រួចយកសពនាង ទៅចង ភ្ជួរក្នុងបន្ទប់ទឹក ។ ដើម្បីបង្វែទៅជាករណីអត្តឃាត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ!។ បុរសជាជនដៃដល់ បានចូលខ្លួនសារភាពកំហុស នៅចំពោះមុខនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

មន្ទីរពេទ្យ​សាលារៀន​វត្តអារាម​អគ្គិសនី​ ទឹកស្អាត​ មានសព្វគ្រប់ នៅតំបន់អភិវឌ្ឍន៍រុនតាឯក​!

(សៀមរាប)៖ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក ។ បាន និងកំពុងដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេលនេះ បានសម្រេចតាមផែនការ១០០% ។

ស៊ើបអង្កេតករណីស្ត្រីម្នាក់ ចងក.ស្លាប់ក្នុងបន្ទប់ជួល តែចាក់សោខាងក្រៅ!

(ភ្នំពេញ)៖ សមត្ថកិច្ចកំពុងស៊ើបអង្កេត បន្ទាប់ពីស្ត្រីម្នាក់ ចងកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយ១កន្លែង ។ តែឃើញសោចាក់ពីខាងក្រៅ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ។

ត្រចៀកជ្រូកបង្កកជិត១តោន ដែលនាំចូលពីវៀតណាម ត្រូវសមត្ថកិច្ចចាប់យកដុតកម្ទេចចោល!

(ព្រៃវែង)៖ កម្លាំងនគរបាលស្រុកបាភ្នំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានចាប់ត្រចៀកជ្រូកបង្កកទម្ងន់៩០០គីឡូក្រាម ដែលឈ្មួញលួចនាំពីប្រទេសវៀតណាម ហើយយកមកដុតកម្ទេចចោល នៅជើងភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

Update៖ ៨ថ្ងៃហើយមិនទាន់ចាប់បាន អ្នកបើកឡានបុកម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកោះពេជ្រ!

(ភ្នំពេញ)៖ សូមជម្រាបថា រថយន្តម៉ាកព្រូស បានបើកចូលរំវង់មូលក្នុងដំណើរបញ្ច្រាសទិស ។ រួចបុកម៉ូតូពេញទំហឹង ធ្វើឱ្យជនរងគ្រោះម្នាក់ស្លាប់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ។ រហូតមកដល់ពេលនេះ រយៈពេល៨ថ្ងៃហើយ តែសមត្ថកិច្ចមិនទាន់ចាប់បានរថយន្ត និងតៃកុងនៅឡើយ។

ត្រៀមបញ្ជូនជនជាតិថៃម្នាក់ទៅតុលាការ ករណីគ្រឿងញៀននិងប្រើប្រាស់អាវុធ!

(ប៉ៃលិន)៖ កម្លាំងនគរបាល បានចាប់ជនជាតិថៃម្នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ហើយត្រៀមបញ្ជូន ទៅតុលាការខេត្តប៉ៃលិន ដើម្បីចាត់ការតាមច្បាប់។