បង្ក្រាបបានគ្រឿងញៀនជាង២០០គីឡូក្រាម ដែលចរាចរណ៍ឆ្លងកាត់កម្ពុជា!

(ភ្នំពេញ)៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

Update៖ សម្តេចធិបតី ថ្លែងថាករណីបាត់ឧទ្ធម្ភាគចក្រ គឺមិនមានមួយវិនាទីណាត្រូវបានបំភ្លេចនោះទ្បើយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អស់រយៈពេល ១២ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន២រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។

តុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនស្ដ្រីម្នាក់ ករណីចេញសែកស្អុយចំនួន៨.៥០០ដុល្លារ!

(ព្រៃវែង)៖ លោក ឃេល កក្កដា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង កាលពីល្ងាចទី២២.០៧.២០២៤។ បានសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»(ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន៨.៥០០ដុល្លារ) ដែលបានប្រព្រឹត្ត នៅភូមិទួលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង…

អភិបាលក្រុងអរិយក្សត្រ ចុះពិនិត្យស្ថានភាពទឹក​ព្រែក និងផ្លាកគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ!

(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល នៅព្រឹក ទី២២​ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកណ្ដាល ឱ្យរុះរើប៉ាណូ ផ្ទាំងពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ!

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៩.០៧.២០២៤ បានជូនដំណឹងស្តីពីការរុះរើ អាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីចំណុចត្រង់ព្រំប្រទល់ រវាងរាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ ខេត្តកណ្តាល-ខេត្តព្រៃវែង៕

ប្រទះឃើញគ្រាប់មីន រាប់សិបគ្រាប់នៅមាត់អូរក្បែរ ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ!

(បាត់ដំបង)៖ ពលរដ្ឋបានប្រទះឃើញ ក្រាប់មីនរាប់រយគ្រាប់ នៅម្តុំមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបន្សល់តុកតាំងពីពីសម័យសង្គ្រាម។

Update៖ ការរុករកឧទ្ធម្ភាគចក្រ បានឈានដល់ថ្ងៃទី១០ហើយ នៅតែពុំទាន់ឃើញ!

(ពោធិ៍សាត់)៖ ថ្ងៃនេះអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២២ដល់ទី២៤ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថាប្រព័ន្ធសម្ពាធបានវិវត្តន៍ទៅជាព្យុះទី៤ឈ្មោះ ព្រះពិរុណ (Prapiroon)និងព្យុះ ឈ្មោះហ្គ្សាមី(Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូង និងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជានិងភាគកណ្តាល នៃងអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់ម៉ូសុងនិរតីបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

ឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្បែរផ្ទះពលរដ្ឋនិងរោងចក្រ ជាប់ផ្លូវជាតិលេខ២!

(ភ្នំពេញ)៖ កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានអគ្គិភ័យមួយ បានឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅ នៅក្បែរផ្ទះ ប្រជាពលរដ្ឋ និងរោងចក្រកាត់ដេរនៅជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ដល់ទី២២ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាព អាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជានិងភាគកណ្តាល នៃងអាងទន្លេមេគង្គ និងបណ្តាលឱ្យរបបខ្យល់ម៉ូសុងនិរតីបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។