(ភ្នំពេញ)៖ ព្រះមហាក្សត្រ កាលពីថ្ងៃទី០៥.០១.២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយនិងដកហូតឋានន្តរស័ក្តិ
Category: ពត៌មានសន្តិសុខសង្គម
ឃុំខ្លួនលោក នី ណាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើង!
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចទី០៥.០១.២០២៤ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។
ដកលោក សោម សុថារ័ត្ន ពីអធិការរងខណ្ឌជ្រោយចង្វារ និងបន្ថយ ឋានន្តរស័ក្តិ!
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣.០១.២០២៤ បានចេញប្រកាសស្ដីពីការ អនុវត្តវិន័យមន្ត្រីនគរបាលជាតិ។
ឆេះការដ្ឋានសាងសង់ផ្ទះវីឡា១កន្លែង ទាំងព្រឹក ដែលជារបស់ថៅកែក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ!
(ភ្នំពេញ)៖ អគ្គីភ័យបានឆាបឆេះ ការដ្ឋានសាងសង់ផ្ទះវីឡា១កន្លែង ដែលគេស្គាល់ថា ជារបស់ថៅកែ ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។
ករណីក្រុមអ្នករត់កង់បីឥណ្ឌា កាប់គ្នាដណ្ដើមម៉ូយ នៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួន៥នាក់!
(បន្ទាយមានជ័យ)៖ ករណីអ្នករត់កង់៣ឥណ្ឌា កាប់ចាក់គ្នាដណ្តើមម៉ូយ នៅក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួន០៥នាក់ កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០២៤។
គួរឱ្យសង្វេគ អ្នកឡើងត្នោតធ្វើស្ករលក់ម្នាក់ បានធ្លាក់ស្លាប់ ខណៈភ្លើងឆេះព្រៃនិងឆេះដើមត្នោត!
(កំពង់ស្ពឺ)៖ អ្នកប្រកបរបរឡើងដើមត្នោតយកទឹកធ្វើស្ករម្នាក់ ត្រូវភ្លើងឆេះព្រៃរាលដល់ដើមត្នោត បណ្តាលឱ្យធ្លាក់ពីលើដើមត្នោត មកក្រោមចូលក្នុងភ្នក់ភ្លើងស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី០៤ ខែមករា។
មន្ត្រីនគរបាលរាជធានីភ្នំពេញ១២រូប ត្រូវដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ!
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣.០១.២០២៤ បានចេញប្រកាសសម្រេច អនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន១២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
លោក យ៉ាន ឃួនមុន្នី ត្រូវគេប្ដឹងឡើងតុលាការទារសំណង២.០០០ដុល្លារក្រោយផ្សាយពីភាពមិនប្រក្រតីនៅកាស៊ីណូ ច្រកដារហៅដូង៧ដើម!
(ត្បូងឃ្មុំ)៖ បន្ទាប់ពីបញ្ចប់សវនាការ ជាលើកទី២ នៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៤.០១.២០២៤។ លោក យ៉ាន ឃួនមុន្នី អ្នកសារព័ត៌មាន Breaking news ដែលជាប់ចោទពីបទៈ«បរិហាកេរ្តិ៍ជាសាធារណៈ»។
មន្ត្រីនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ជិត៣០រូបប្ដឹង សុំដកប្រធានអង្គភាព!
(សៀមរាប)៖ មន្ត្រីនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ចំនួន២៨រូបបាន ផ្តិតមេដៃ លើលិខិតមួយ ដោយគោរពជូននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ដោយស្នើរសុំដកលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៩ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ចេញពីមុខដំណែង.!។
នៅល្ងាចថ្ងៃទី០៣ ខែមករានេះ យន្តហោះ Airbus 330-202 បានហោះវិលជុំជាង៤០ជុំ នៅចំពីលើខេត្តកែប!
(ភ្នំពេញ)៖ ព័ត៌មានបឋម គិតត្រឹមម៉ោង៦៖៤០នាទីល្ងាចថ្ងៃទី០៣ ខែមករានេះយន្តហោះ Airbus 330-202 កំពុងតែហោះវិលជុំជាង៤០ជុំ នៅក្នុងដែនអាកាសរបស់កម្ពុជាចំពីលើខេត្តកែប។