ចាប់ខ្លួនជនជាតិបង់ក្លាដេស២នាក់ ករណីនាំមនុស្សជាង៥០នាក់ ឆ្លងដែនដោយខុសច្បាប់!

(ភ្នំពេញ)៖ តាមការផ្សព្វផ្សាយ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់បន្ទាប់ពីពួកគេ នាំមនុស្សចំនួន៥៦នាក់ឆ្លងដែនដោយខុសច្បាប់!។

បង្កើតក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប ដោយមានសង្កាត់ធំៗចំនួន២!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាន សម្រេចបង្កើតក្រុងថ្មី១ទៀតក្នុងខេត្តសៀមរាប គឺក្រុង“រុនតាឯកតេជោសែន”ដោយកាត់យកឃុំរុនតាឯក ចេញពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ចេញពីស្រុកប្រាសាទបាគង.!។ ទីតាំងរដ្ឋបាលក្រុង “រុនតាឯកតេជោសែន” ស្ថិតនៅក្នុងសង្កាត់រុនតាឯក ខេត្តសៀមរាប ។

សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើង១២០នាក់ លើ ៥១ករណី ​រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!

(ភ្នំពេញ)៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុង២សប្ដាហ៍ចុងក្រោយនេះ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤។

សម្ដេចធិបតី អនុញ្ញាតឱ្យនាយកប្រតិបត្តិ ក្រុមហ៊ុនHawkEye 360 Inc ចូលជួបនិងសម្ដែងការគួរសម!

(ក្រុងដាវ៉ូស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នាព្រឹកថ្ងៃអង្គារទី១៦ មករា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye…

មន្ត្រីជំនាញជប៉ុន ចែករំលែកបទពិសោធន៍ វិស័យទឹកស្អាតដល់កម្ពុជា!

(ភ្នំពេញ)៖ ជប៉ុន បានចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខ ។ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាតដល់អ្នកគ្រប់គ្រង និងប្រតិបត្តិករកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា។

អ្នកនាំពាក្យថ្លែងថា ការឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ គឺជាការអនុវត្តច្បាប់មិនពាក់ព័ន្ធ រឿងនយោបាយឡើយ!

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជាប្រធានស្តីទី គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិ ខណ្ឌពោធិ៍សែនជ័យ។ -ដោយថាករណីនេះ សមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់…

រយៈពេល២ថ្ងៃ សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន៣៦នាក់ ករណីនេសាទខុសច្បាប់ ក្នុងបឹងទន្លេសាប!

(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង ប្រើរយ:ពេល២ថ្ងៃគឺថ្ងៃទី១៣-១៤ ខែមករានេះ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ចំនួន៣៦នាក់ ពាក់ព័ន្ធករណីប្រើឧករណ៍នេសាទខុសច្បាប់ ក្នុងតំបន់បឹងទន្លេសាប។

សមត្ថកិច្ចខេត្តរតគិរី ចុះបង្ក្រាបទីតាំងស្តុកឈើ១កន្លែង ខណៈឈ្មួញរត់គេចបាត់!

(រតនគិរី)៖ កម្លាំងចម្រុះបានចុះបង្ក្រាបករណីដឹកឈើ ខុសច្បាប់យកមកស្តុកទុកធ្វើអាជីវកម្មក្នុងដីឡូតិ៍មួយកន្លែង ហើយម្ចាស់បានរត់គេចបាត់ រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ!។

រដ្ឋបាលជលផល ជូនដំណឹងស្ដីពីការផ្អាកនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា!

(ភ្នំពេញ)៖ រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជានេសាទទាំងអស់ ឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជនិងពងកូន។

វៀតណាមនាំទូកធំៗ ចូលទិញដើមឈើ តាមព្រំដែនស្រុកកំពង់រោទិ៍ ជាង១ខែហើយ អាជ្ញាធរថាមិនបានដឹង!

(ស្វាយរៀង)៖ ក្រុមឈ្មួញវៀតណាម បាននាំទូកធំៗចូលមកប្រមូលទិញដើមឈើ នៅតាមព្រំដែនខ្មែរ នៅស្រុកកំពង់រោទិ៍ ជារៀងរាល់ថ្ងៃជាង១ខែមកហើយ តែអាជ្ញាធរមូលដ្ឋានឆ្លើយថា មិនដឹង!។