ត្រីឆ្ដោស៊ីកូនឯង! បុរសម្នាក់ចាប់រំលោភកូនស្រីបង្កើតអាយុ១២ឆ្នាំ រហូតបានសម្រេច!

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់បែកធ្លាយរឿងចាប់រំលោភកូនស្រីបង្កើត បានសម្រេច កាលពីកន្លងទៅ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅភូមិទទួលសំបួរ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

Update៖ ឃាត់ខ្លួន២នាក់ ករណីមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត!

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា។

Update៖ ប្ដឹងទៀតហើយបុគ្គល ផែង វណ្ណៈ ប្ដឹងឈ្មោះ ទាក់ ឌី ទារសំណងដល់ទៅ៤០០លានរៀលឯណោះ!

(ភ្នំពេញ)៖ ស្របពេលដែលកំពុងប្ដឹងផ្ដល់ជាប់ក្ដីក្ដាំជាមួយស្ដ្រី រួមនិងអ្នកសារព័ត៌មានជាហូរហែ…! ឥឡូវៈបុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន Pheng Vannak News បានដាក់ពាក្យបណ្ដឹង ប្ដឹងឈ្មោះ ទាក់ ឌី ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិតាគល់…

រវល់ទៅឃ្វាលគោនៅឯស្រែ ស្រាប់តែភ្លើងឆេះផ្ទះ រួមនិងទ្រព្យសម្បត្តិ អស់គ្មានសល់!

(កំពង់ធំ)៖ គ្រោះអគ្គីភ័យ បានលេបត្របាក់យកផ្ទះនិងទ្រព្យសម្បត្តិ អស់ទាំងស្រុង ខណៈម្ចាស់រវល់ទៅឃ្វាលគោ នៅឯស្រែ។

ផ្ទេរអ្នកជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ទៅពន្ធនាគារខេត្តប៉ៃលិន!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្ត ពាក់ព័ន្ធ។ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំនៅពន្ធនាគារ ខេត្តប៉ៃលិន។

មិនទាន់ដឹងពីមូលហេតុ ដែលកម្មករកម្មារិនី រោងចក្រ៣៦នាក់ ដួលសន្លប់នៅឡើយទេ!

(កំពង់ស្ពឺ)៖ កម្មករកម្មារិនី រោងចក្រកាត់សំលៀកបំពាក់យីហោ“ចូវយាន”ចំនួន៣៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមន្ត្រីអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ ។ យ៉ាងណាក្ដីភ្លាមៗនោះ រថយន្តបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សម្រេច ហាមឃាត់ ការនាំចូលគ្រឿងក្នុង និងសាច់បង្កករយៈពេល៦ខែ!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ។ -នេះបើតាមសេចក្តីប្រកាសព័ត៌មាន រួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

បុគ្គលិកអាជ្ញាធរអប្សរា ដែលប្រើហិង្សាលើកុមារ បានត្រឹមទទួលវិន័យ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ហិង្សា!

(សៀមរាប)៖ អាជ្ញាធរអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងវីដេអូ បង្ហាញពីការធ្វើអំពើហិង្សា លើកុមារ ដោយដាក់វិន័យរដ្ឋបាល និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការប្រើប្រាស់ហិង្សា ដោយត្រូវសុំទោសឪពុកម្តាយនិងកុមាររងគ្រោះ ដោយផ្ទាល់…!។

ឃាត់ខ្លួនជនសង្សយ័ម្នាក់ នៅខេត្តតាកែវ ដោយដកហូតគ្រឿងញៀន បានជិត៤គីឡូក្រាម!

(តាកែវ)៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញធ្វើកំណត់ហេតុតេស្តបឋមថ្លឹង និងវេចខ្ចប់ សារធាតុញៀន នៅចំពោះមុខជនសង្ស័យ កាលកពីវេលាម៉ោង៩:៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ដែលកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបបានចំនួន…

ខឹងចាក់ធុងបាស់លឺៗ បុរសម្នាក់ប្រើអាវុធទៅគំរាមអ្នកផឹកស៊ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

(បាត់ដំបង)៖ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានបញ្ជូនជនសង័្សយឈ្មោះសា ម្លិះ ភេទប្រុស អាយុ៤៣ឆ្នាំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបងទៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់ ។