ឆៀកចល័ត កំពុងផ្ដល់សេវា នៅខេត្តត្បូងឃ្មុំ កោះកុង តាកែវ និងឧត្តរមានជ័យ!

(ភ្នំពេញ)៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការ ជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ កោះកុង តាកែវ ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៩ដល់ទី២៣ ខែកុម្ភៈ ២០២៤។

បង្ក្រាបទីតាំងទិញ-លក់ម៉ូតូ ដែលពាក់ព័ន្ធ អំពើទទួលផលចោរកម្ម!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោគ-នគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានសហការបង្ក្រាបទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ស្នងការខេត្តកំពង់ចាម ប្រកាសគាំទ្ររាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីក្រោមឱវាទ ។ បានចេញញត្តិគាំទ្រ ចំពោះបទបញ្ជាលេខ ០១ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួងជូនដំណឹង ស្ដីពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកុម្ភៈ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១.០២.២០២៤ បានជូនអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២១ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច រួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។

ឃាត់ខ្លួនស្ដ្រីម្នាក់ ករណីហិង្សាវា.យនិងបាប់បោ.ក កូនខ្លួនឯងដែលទើបអាយុ១ឆ្នាំ!

(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួន យកទៅសួរនាំ។

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី២៩ខែកុម្ភះឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.០២ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី២៩ខែកុម្ភះឆ្នាំ២០២៤។

ក្រុមអ្នកនាំពាក្យបញ្ជាក់ថា សម្តេចធិបតី មិនពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណា នោះឡើយ!

(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១.០២.២០២៤ ។ បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មាន ជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា ។

រថយន្តបុកជាមួយម៉ូតូ រួចកិនពីលើ បណ្ដាលឱ្យបុរសម្នាក់ បែកក្បាល ចេញខួរស្លាប់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរជាមួយម៉ូតូ រួចកិនពីលើបុរសម្នាក់បែកក្បាល ចេញខួរស្លាប់ភ្លាមៗ រីឯតៃកុងរថយន្ត បានរត់គេខ្លួនបាត់.!។ ហេតុការណ៍នេះ បានកើតឡើងនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ។

រថយន្តហ៊ីយ៉ាន់ដាយ បុករះម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឱ្យស្លាប់២នាក់ នៅស្រុករលាប្អៀរ!

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន តៃកុងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកទំនិញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្ត្រី២នាក់ស្លាប់នៅកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ។

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋអស់១ខ្នង ទាំងព្រលឹម នៅស្រុកពារាំង!

(ព្រៃវែង)៖ គ្រោះអគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ចំនួន១ខ្នង គ្មានសល់..!។