(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនជាតិថៃចំនួន២៩នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ចេញពីកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។
Category: ពត៌មានសន្តិសុខសង្គម
Update៖ ឃុំខ្លួនតារាចម្រៀង រតនៈ ពិសី ពីបទ.រំលោភលើទំនុកចិត្ត ចេញសែកស្អុយគ្មានសាច់ប្រាក់!
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ បានសម្រេចឃុំ ខ្លួនតារាចម្រៀង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្ន ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ច.ងកសម្លាប់ខ្លួន សង្ស័យមកពីបញ្ហា ទំនាស់ដីធ្លី!
(មណ្ឌលគិរី)៖ មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ត្រូវក្រុមគ្រួសារប្រទះឃើញ ចងកធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួន សង្ស័យអាចមកពីករណីទំនាស់ដីធ្លី។
ជីដូនសម្លាប់ចៅបង្កើត រួចយកដុំថ្មសង្កត់សាកសព រយៈពេល១១ថ្ងៃទើបសមត្ថកិច្ចចាប់ខ្លួនបាន!
(កំពង់ស្ពឺ)៖ ឃាតកម្មដ៏សាហាវ កម្រនឹងកើតមានដូចជាករណីនេះណាស់ ខណៈជីដូនសម្លាប់ចៅបង្កើត ដោយយកដុំថ្មសង្កត់គ្របសាកសព រយៈពេល១១ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ចាប់ខ្លួន”ឃាតកជាជីដូនបង្កើត”។
ក្រសួងព័ត៌មាន ជូនដំណឹងឱ្យអ្នកសារព័ត៌មាន ធ្វើកាតសម្រាប់ឆ្នាំ២០២៤!
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៤.០១.២០២៤។
គ្រឿងញៀនជាង ១តោនដែលឈ្មួញលួចដឹកតាមសមុទ្រ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជា បងបង្ក្រាបាននៅខេត្តព្រះសីហនុ!
(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនដែលជាឈ្មួញជួញដូរគ្រឿងញៀនលួចដឹកតាមសមុទ្រចំនួន ៥នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១តោន។
Update៖ ផែង វណ្ណៈ កំពុងជាប់ក្ដីក្ដាំជាច្រើន ឥឡូវត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជម្រះក្ដី១ករណីទៀត!
(ភ្នំពេញ)៖ នៅថ្ងៃទី២៣.០១.២០២៤ ម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជម្រះក្ដីលើបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ក្រោយរងបណ្ដឹងពីលោកជំទាវ ឡោក ខេង ។
Update៖ សំណុំរឿង អឿន ម៉ូលីកា ចេញសែកស្អុយ៣៦៥.០០០ដុល្លារ តុលាការនឹងប្រកាសសាលក្រម នៅដើមខែកុម្ភៈ!
(ភ្នំពេញ)៖ បន្ទាប់ពីសាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជម្រះក្ដី លើសំណុំរឿងជនជាប់ចោទ អឿន ម៉ូលីកា ដែលចេញសែកស្អុយ ៣៦៥.០០០ដុល្លារនោះមក..!។
អាជ្ញាធរជាតិអប្សរា កាត់មែកឈើ ដែលអាចប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងបរិវេណអង្គរ!
(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើដែល អាចបង្កផលប៉ះពាល់ដល់សំណង់ផ្សេងៗ ក្នុងវត្តតាំងតុ ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទនានាក្នុងបរិវេណអង្គរ។
កម្លាំងជលផល ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបឧបករណ៍ នេសាទខុសច្បាប់!
(កំពង់ឆ្នាំង)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមករាបានសហការ ជាមួយសហគមន៍នេសាទចំនួន៣ ដោយចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ ដើម្បីយកកម្ទេចចោល..!។