Update៖ អ៊ុយ​ក្រែ​ន​ បាញ់កាំជ្រួចនិងដ្រូនលើទឹកដីរុស្ស៊ី ស្លាប់៤នាក់ទៀត!

រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែតុលា)ថា មនុស្ស៤នាក់បានស្លាប់ និង២៤នាក់ទៀតរងរបួស…!។

ដោយសារកងកម្លាំងអ៊ុយក្រែន ប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក វាយប្រហារ លើតំបន់ព្រំដែន Belgorod នៃប្រទេសរុស្ស៊ី។

អភិបាលខេត្ត Vyacheslav Gladkov បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើ Telegram ថា មនុស្ស៤នាក់ជាជនស៊ីវិល បានស្លាប់ដោយសារការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយជនស៊ីវិល ២៤នាក់បានរងរបួស។

មុននេះ Gladkov បាននិយាយថា ការការពារដែនអាកាសរបស់រុស្ស៊ីត្រូវបានធ្វើឱ្យសកម្មលើទីក្រុង Stary Oskol ដែលស្ថិតនៅចម្ងាយជាង 110 គីឡូម៉ែត្រ (ជាង 68 ម៉ាយ) ភាគឦសាននៃទីក្រុង Belgorod ។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១១៣ គ្រឿងពេញមួយយប់ ក្នុងនោះ៧៣ គ្រឿងត្រូវបានស្ទាក់ចាប់នៅតំបន់ Belgorodផងដែរ។

ក្រសួងបានអះអាងបន្ថែមទៀតថាយន្តហោះគ្មានមនុស្សបើកចំនួន 25 គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Voronezh ។
ខណៈដែល 14 គ្រឿងផ្សេងទៀតត្រូវបានទម្លាក់ពីលើតំបន់ Kursk ហើយយន្តហោះគ្មានមនុស្សបើកមួយទៀតត្រូវបានស្ទាក់ចាប់នៅតំបន់ Bryansk ។
ទោះជាយ៉ាងណា អាជ្ញាធរ​អ៊ុយក្រែន​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​វាយ​ប្រហារ​នេះ​ឬ​ការ​អះអាង​នោះ​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *